ទោះបែកបាក់ស្នេហា ឈិន មុន្នីនាថ អត់យំស្ដាយខ្លាំងដូចកាត់សក់ខ្លីទេ នាងធ្វើនេះក៏ព្រោះហេតុផលពិសេស

  • 2022-01-25 07:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ឈិន មុន្នីនាថ ធ្វើឲ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីឃើញនាងបង្ហាញខ្លួនជាមួយសក់ខ្លីដ៏ស្រស់ស្អាតមិនចាញ់សក់វែងរបស់នាងកាលពីមុន។

នៅមួយម៉ោងមុននេះ តារាសម្តែងតួអង្គឯកស្រីក្នុងរឿងភាគ "អ្នកម៉ាក់វ័យក្មេង" ឈិន មុន្នីនាថ បាន Live វិដេអូ ដែលបង្ហាញខ្លួនជាមួយសក់ខ្លីត្រឹមក មើលទៅក៏មិនចាញ់សក់វែងរបស់នាងកាលពីមុនដែរ គឺរិតតែធ្វើឲ្យសម្រស់របស់នាងកាន់តែក្មេងជាងវ័យទៅទៀត គួរឲ្យស្រលាញ់ ហាក់បីដូចជាតារាកូរេអីច្ចឹង។

នៅក្នុងការ Live ដែលបង្ហាញពីសក់ខ្លីនេះ នាងបានប្រាប់ឲ្យដឹងតាមរយៈការសាកសួររបស់ប្រិយមិត្តក្នុងខមមិនថា នាងកាត់សក់ខ្លីបែបនេះក៏ព្រោះតែនាងមានហេតុផលផ្ទាល់ខ្លួនពិសេសមួយគឺត្រូវថតរឿង ទើបនាងសម្រេចចិត្តកាត់វាបែបនេះ មិនមែននៅសុខៗនាងកាត់ចោលទេ ព្រោះនាងស្រលាញ់សក់វែងខ្លាំងណាស់។ មុន្នីនាថ បានឲ្យដឹងទៀតថា នាងស្រលាញ់សក់វែងណាស់ បើទោះបីជានាងជួបរឿងបែកបាក់ស្នេហាក៏នាងមិនយំដូចកាត់សក់ដែរ។ មុន្នីនាថ ( មិនមែននៅសុខៗ ខ្ញុំកាត់សក់ទេ ទាល់តែមានអ្វីពិសេសទើបធ្វើ ហើយរឿងណាក៏ដោយឲ្យតែមានឈុតកាត់សក់គឺបាយបាយហើយ! ខ្ញុំស្រលាញ់សក់ខ្លាំង តែដោយសាររឿងនេះគឺពិសេសខ្លាំងណាស់ ច្ចឹងខ្ញុំគិតថាអត់អីទេសម្រាប់ការលះបង់តិចតួច សក់គង់តែដុះមកវិញទេ ប៉ុន្តែយើងត្រូវតែចាប់ឱកាស)

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly