តារាស្រី២ដួងសុខចិត្តលះបង់សក់រាប់ឆ្នាំ ព្រោះថតរឿងពិសេសមិនធ្លាប់ជួបពីមុន

  • 2022-01-25 07:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រី២រូបដែលសុខចិត្តលះបង់សក់ខំទុករាប់ឆ្នាំ ដែលខ្លួនស្រលាញ់ ក៏ព្រោះតែហេតុផលពិសេសមិនធ្លាប់ជួប រហូតធ្វើឲ្យប្រិយមិត្តជាច្រើនកោតសរសើរនិងលើកទឹកចិត្តនាងគ្រប់គ្នា។

តារាសម្តែង២រូបគឺ ដួង ហ្សូរីដា និង ឈិន មុន្នីនាថ បានលះបង់សក់ដែលខ្លួនស្រលាញ់ខំថែ មិនដែលកាត់ខ្លី មកត្រូវលះបង់ ដោយសារតែត្រូវថតរឿងភាគខ្នាតធំរបស់សម្តេចតេជោ។

តារាសម្តែង ដួង ហ្សូរីដា សុខចិត្ដលះបង់សក់ជាទីស្រឡាញ់របស់ខ្លួនដែលខំថែ និងមិនដែលកាត់ខ្លីទាល់តែសោះរយៈពេល២៣ឆ្នាំមកហើយនោះ ដើម្បីថតMV “ជីវិតក្មេងវត្ដ” ដែលជាស្នាដៃនិពន្ធ និងជារឿងជីវិតពិតដ៏កម្សត់របស់សម្តេច។ដួង ហ្សូរីដា៖ “រយៈពេល 23ឆ្នាំដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះសុីសុវត្ថិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និងប្រលូកក្នុងវិស័យសីល្បៈ ប៉ុន្តែជាមោទនៈភាព ក្នុងការចូលរួមសំរាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ”

ចំណែកកញ្ញា ឈិន មុន្នីនាថ ក៏មិនខុសពី ដួង ហ្សូរីដា ដែរ នាងក៏សុខចិត្តលះបង់សក់ដែលខ្លួនស្រលាញ់ខំថែរាប់ឆ្នាំ ក៏ព្រោះចង់បានឱកាសពិសេសមួយនេះដែរ។ មុន្នីនាថ ៖ ( មិនមែននៅសុខៗ ខ្ញុំកាត់សក់ទេ ទាល់តែមានអ្វីពិសេសទើបធ្វើ ហើយរឿងណាក៏ដោយឲ្យតែមានឈុតកាត់សក់គឺបាយបាយហើយ! ខ្ញុំស្រលាញ់សក់ខ្លាំង តែដោយសាររឿងនេះគឺពិសេសខ្លាំងណាស់ ច្ចឹងខ្ញុំគិតថាអត់អីទេសម្រាប់ការលះបង់តិចតួច សក់គង់តែដុះមកវិញទេ ប៉ុន្តែយើងត្រូវតែចាប់ឱកាស)

អត្ថបទ៖ Tep Sovannmoly