ស្ងាត់ៗ! ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ សង់រួចរាល់ជាង៦០% តិចទៀតហើយៗ

  • 2022-01-25 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧%ហើយ ។ ដោយឡែកតាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខ។ នេះបើការផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ សូមរំលឹកថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប នេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។

ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវនេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និង ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មី សម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី