លែងបារម្ភហួសស៊េរី! LG កំពុងសិក្សាផលិតឧបករណ៍ប្រើប្រាស់ដែលអាច Upgrade គ្រឿងបង្គុំពេលក្រោយ

  • 2022-01-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ឧបករណ៍ប្រើប្រាស់ ដែលយើងកំពុងមាន តែងតែហួសស៊េរី នៅពេលដែលប្រើវាយូរ ឬនៅពេលផ្លាស់ប្តូរតម្រូវការនានា ហើយដល់ពេលនោះ គេប្រាកដជាត្រូវលក់ឧបករណ៍ចាស់ រួចទិញម៉ូឌែលថ្មី។ ជាដំណោះស្រាយ LG កំពុងតែសិក្សា ផលិតឧបករណ៍ប្រើប្រាស់នានា ដែលអាច Upgrade គ្រឿងបង្គុំ ឬ Software សម្រាប់តម្រូវការប្រើប្រាស់ពេលអនាគតបាន។

LG បានបញ្ជាក់ថា គោលបំណងនេះគឺធ្វើឡើងដើម្បីជួយឲ្យអតិថិជនអាចប្រើប្រាស់ឧបករណ៍របស់ខ្លួន បានច្រើនឆ្នាំ និងជាពិសេស ធ្វើឲ្យអតិថិជនមានអារម្មណ៍ដូចបានប្រើរបស់ថ្មីជានិច្ច។ ជាឧទាហរណ៍ ម៉ាស៊ីនសម្ងួតមួយ អាចផ្លាស់ប្តូរគ្រឿងបរិក្ខាខាងក្នុង ដើម្បីតម្រូវទៅតាមសាច់ក្រណាត់បាន។

ជំហានដំបូងនៃគម្រោង LG នឹងបញ្ចេញម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនសម្ងួតមុនគេ នៅចុងឆ្នាំនេះ ហើយបន្ទាប់មកទៀត ក្រុមហ៊ុននឹងចេញឧបករណ៍ប្រើប្រាស់ជាង ២០ប្រភេទបន្ថែម ដែលអាច Upgrade គ្រឿងបង្គុំបានដូចគ្នា។ សម្រាប់តម្លៃនៃឧបករណ៍ទាំងនេះ ក្រុមហ៊ុន LG មិនបានបញ្ជាក់ឡើយ ដូច្នេះយើងមានតែរង់ចាំមើលប៉ុណ្ណោះ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី