វិបសាយចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើតាមតែ ៧ ជំហានរួចស្រេច!

  • 2022-01-26 09:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Online Business Registration» ​ដំណាក់កាលទី ២ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ បង្ហាញថា ប្រព័ន្ធ​ខាងលើនេះ​អភិវឌ្ឃន៍​ឡើង​បាន​ ២ ដំណាក់កាលរួចរាល់ហើយដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីអាជីវកម្មរបស់ប្រជាពលរដ្ឋ។

កាលពីដំណាក់កាលទីមួយ ដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ប្រព័ន្ធបានគ្របដណ្ដប់លើ ការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ​របស់​អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ។

សូមអនុវត្តតាមការណែនាំ

​សម្រាប់ដំណាក់កាលទីពីរ គ្រោងនឹងដំណើការនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនឹងពង្រីកវិសាលភាពគ្រប់ដណ្ដប់លើ ​ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតស្នាមអនុញ្ញាតិផ្សេងៗតាមអនឡាញទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ ក្នុងនោះក្រសួង-ស្ថាប័នជំនាញចំនួន៤ បានចូលរួមក្នុងការអភិវឌ្ឃដំណាក់កាលទីពីររួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ រួមទាំង និយ័តករអាជីវកម្មអចលនវត្ថុ និង​បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី