នាឡិកាវៃឆ្លាតអេក្រង់ AMOLED ថ្មកាន់១៤ថ្ងៃ Watch GT Runner ចេញលក់ជាសកល

  • 2022-01-27 02:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ជាក្រុមហ៊ុនអេឡិកត្រូនិករបស់ប្រទេសចិន ដូច្នេះហើយ ផលិតផលរបស់ក្រុមហ៊ុននេះ តែងតែ ដាក់លក់នៅក្នុងស្រុកសិន មុននឹងចេញលក់ទៅទីផ្សារសកល។ Huawei Watch GT Runner ក៏ដូច្នេះដែរ វាត្រូវបានប្រកាសចេញ និងដាក់លក់នៅប្រទេសចិន តាំងពីខែវិច្ឆិកា ២០២១មកម្លេះ ហើយទើបនឹងបានចូលទីផ្សារសកល កាលពីម្សិលមិញប៉ុណ្ណោះ។

Watch GT Runner នេះគឺម៉ាស៊ីនដែលមានការកែប្រែបន្ថែមពីលើ Watch GT 3 ដែលចេញកាលពីកន្លងទៅ។ នាឡិកានេះ ត្រូវបានឌីហ្សាញឡើងមកឲ្យមានទម្ងន់ស្រាលជាមុន និងអង់តែនស្រូបសេវាបានល្អជាដើម។ លក្ខណៈពិសេសនៃនាឡិកានេះ គឺវាប្រើអេក្រង់រាងមូលទំហំ ១,៤៣អ៊ីញ មានបន្ទះបង្ហាញ AMOLED បំពាក់ដោយមុខងារវាស់ចង្វាក់បេះដូង TruSeen 5.0 និង GNSS positioning។

នាឡិកានេះដើរដោយប្រព័ន្ធប្រតិបត្តិការ Harmony OS 2 របស់ Huawei ផ្ទាល់ ដែលមានប្រព័ន្ធ AI អាចដើរតួរជាគ្រូបង្វឹកផ្ទាល់របស់អ្នកហាត់កីឡាបាន។ ចំណែកឯកម្លាំងថ្មវិញ វាមានទំហំ 455 mAh ហើយ Huawei អះអាងថាវាអាចប្រើជាប់បានដល់ទៅ ១៤ថ្ងៃ។

ចំណែកឯតម្លៃរបស់វានៅលើទីផ្សារអន្តរជាតិ គឺ €299 (ជាង៣៣០ដុល្លារ) ដោយបូកជាមួយនឹងកាដូពិសេសដូចជា កាសឥតខ្សែរ Huawei Freebuds 4i ឬ Huawei Scale 3 ទៅតាមប្រទេសដែលកំពុងដាក់លក់៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី