មិនធម្មតា! ក្នុងឆ្នាំ២០២១ចំណូលពីការលក់ផ្លាកលេខពិសេសចូលរដ្ឋ បានជាង៣៨ប៊ីលានរៀល

  • 2022-01-27 09:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៥.២៩១ផ្លាក ដោយបានចំណូល៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានជិត៣ម៉ឺនផ្លាក ក្នុងចំណូលជាង ៣០ប៊ីលានរៀល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ ដំណាច់ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន៩ពាន់ផ្លាក និងទទួលបានចំណូលជាង៧១ប៊ីលានរៀល។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តគ្រួសារ ការរក្សាផ្លាកលេខទុក ការផ្ទេរកម្មសិទ្ធិ និងសហកម្មសិទ្ធិ ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីកៀរគរចំណូលថវិកាបន្ថែមជូនជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន   កែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម