Range Rover 2022 ដាក់លក់ហើយ តម្លៃជាង ១៣ម៉ឺនដុល្លារ
- 2022-01-28 02:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Range Rover 2022 ដាក់លក់ហើយ តម្លៃជាង ១៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កំពូលរថយន្ត SUV ដែលល្បីល្បាញបំផុតគឺ Range Rover ឆ្នាំ២០២២ ត្រូវបានក្រុមហ៊ុន Land Rover ប្រកាសបើកឱ្យអតិថិជនកុម្មង់បានហើយ ប៉ុន្តែមានតែ ២ option ប៉ុណ្ណោះ គឺ SV និង Plug-in Hybrid។
Range Rover SV ជាប្រភេទរថយន្តដែលត្រូវបានអនុញ្ញាតឱ្យអតិថិជនកែកុនចេញជា option ផ្សេងៗបានដល់ចំនួន ១,៦លានបែបឯណោះ ដូចជា កម្លាំងម៉ាស៊ីន, កង់, ផ្នែកខាងមុខ និងខាងក្រោយ, ជម្រើសពណ៌ខាងក្រៅ និងខាងក្នុង, ការឌីហ្សាញ themes និងថ្នាំកូតរថយន្តសេរ៉ាមិចជាដើម ទៅតាមចំណូលចិត្ត។
រថយន្តនេះប្រើម៉ាស៊ីនសាំង twin-turbo ចំណុះ ៤លីត្រ ផលិតបានកម្លាំង ៥២៣សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣លីត្រ ផលិតបានកម្លាំង ៣៤៦សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។
ចំណែកប្រភេទ Plug-in Hybrid វិញមាន ២ option ទៀត គឺ P510e និង P440e Extended-Range ដែលសាកភ្លើងពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ១១២គីឡូម៉ែត្រ។
សម្រាប់ P440e ប្រើមាស៊ីន Ingenium ចំណុះ៣លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី ១០៥គីឡូវ៉ាត់ ផលិតបានកម្លាំងសរុប ៤៣៣សេះ និងកម្លាំងរមួល ៦១៩ញ៉ូតុនម៉ែត្រ។ ចំណែក option P510e ប្រើម៉ាស៊ីនដូចគ្នា ប៉ុន្តែអាចផលិតកម្លាំងសរុបបានដល់ ៥០៣សេះ និងកម្លាំងរមួល ៧០២ញ៉ូតុនម៉ែត្រ ដែលមានសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹម ៥,៣វិនាទី។
ចំពោះតម្លៃវិញ គឺប្រភេទ Plug-in Hybrid ខ្ទង់ ១៣ ៨០០០ដុល្លារ ចំណែក SV ប្រហែល ១៩៥ ០០០ ដុល្លារ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕