Starting Up សប្ដាហ៍ថ្មី! ជួបអ្នកស្រី កែវ មុំ បង្ហាញគំនិតចេញរកសុី ១៩ឆ្នាំទទួលបានជោគជ័យរហូតមានអ្នកស្គាល់ពេញស្រុកខ្មែរ

  • 2022-01-28 03:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Starting Up សម្រាប់សប្ដាហ៍ទី២៨ ប្រិយមិត្តនឹងទួលបានគន្លឹះថ្មីពីភ្ញៀវកិត្តិយសដែលមាន​ភាព​ជោគជ័យ និង​គ្រប់​គ្នា​ក៏​ធ្លាប់​បាន​ស្គាល់​ជា​យូរ​មក​ហើយ។ ម្ចាស់​អាជីវកម្មរកស៊ី​ដ៏​ល្បី​ល្បាញ​រូប​នេះ នឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ​រក​សុី បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើមក​ដល់ភាព​ជោគជ័យ​ដល់​ពេលបច្ចុប្បន្ន។ ដូចនេះកុំភ្លេចរង់​ចាំជួប​ជា​មួយ​វាគ្មិនគឺអ្នកស្រី កែវ មុំ នាយិកា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី លី កំពុងល្បីពេញស្រុកខ្មែរនឹងមកបើកកកាយពីបទពិសោធន៍នៅក្នុងសប្ដាហ៍ថ្មីនេះក្នុងកម្មវិធី Starting Up។

ចាប់​ផ្ដើម​ដំបូង​បើ​និយាយ​ពី​ប្រវត្តិ​ការ​សិក្សា អ្នកស្រី កែវ មុំ មិនបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រណាមួយឡើយ គ្រាន់តែជួយម្ដាយលក់ដូរ (ចាប់ហួយ) ក្នុងផ្ទះបន្តិចបន្តួច។ មុន​ពេល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​អាជីវកម្មរកសុី​ដល់​បច្ចុប្បន្ន​នេះ អ្នក​ស្រី​មានបទពិសោធន៍ធ្លាប់ធ្វើជា បុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនមួយនៅភ្នំពេញ បន្ទាប់​មក​ក៏​ណែនាំឲ្យរកស៊ីដោយអ្នកស្គាល់គ្នាម្នាក់មកពីសឹង្ហបុរី គឺជាអ្នកនាំចូលឥវ៉ាន់ផ្ដាច់មុខ។

ចាប់ផ្តើមរកស៊ីដំបូងនៅ​ឆ្នាំ២០០២ អ្នកស្រី កែវ មុំ ធ្លាប់​លក់ផ្ទះធ្វើដើមទុន ១០ មុឺនដុល្លារ ឈរលើគោលការណ៍គុណភាពចម្បង ហា៊នផ្សព្វផ្សាយមិនថាវិទ្យ,ទូរទស្សន៍និងព្រមទាំងបើកឲ្យចុះមកទស្សនកិច្ចផ្ទាល់ដល់រោងចក្រ។ នំស្រួយ លីលី ឈ្នះពានក្នុងស្រុកជាច្រើនដល់សព្វថ្ងៃ។ រហូត​មក​ដល់​ឆ្នាំ២០២១ នេះ​អ្នក​ស្រី​ឈរ​ជើង​លើ​ការ​រក​សុី​បាន​ ១៩ឆ្នាំហើយ។ អាជីវកម្មផលិត​ នំលីលី របស់​អ្នក​ស្រី​ យកអង្ករផ្ការំដួលរបស់ខ្មែរជាប់លេខ១ ពិភពលោក ធ្វើជា វត្ថុធាតុដើម និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់លេខ ១ផ្នែកគុណភាពពី បែលហ្សិក (សហគមអឺរ៉ុប)។

ដូច​នេះ​បើ​ប្រិយមិត្តិ​ចង់ទទួល​បាន​គន្លឹះល្អៗពី​អ្នកស្រី កែវ មុំ កុំភ្លេចរង់ចាំ​ទស្សនា​នៅកម្មវិធី Starting Up សប្ដាហ៍ទី២៨ នេះនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា channel YouTube "Sabay TV"និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ៖ ម៉េងងី