លោក​មេទ័ព​ធំ​ សូត្រ ​ប៊ុនធី​ ក្រសោប​លុយ​លានទៀតហើយ​ផ្ដួល​ដៃគូ​ផុយៗ​ម្សិលមិញ​

  • 2022-01-31 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​រហស្សនាម​ លោក​មេទ័ព​ សូត្រ​ ប៊ុនធី​ ម្សិលមិញ​នេះ​ក្រសោប​លុយ​ ៣ ៤០០​ ០០០​ លាន​រៀល​ទៀត​ហើយ​ក្រោយ​ផ្ដួល​ដៃគូ​ពីរ​រូប​សន្លប់​ផុយៗ​នៅ​សង្វៀន​ TOWN។​

សូត្រ ប៊ុនធី ផ្ដួល ឡុង សំណាង

ការ​ប្រកួត​នៅ​ជុំ​ទី១​ សូត្រ​ ប៊ុនធី​ ប្រើ​ពេល​ត្រឹម​២ទឹក​ប៉ុណ្ណោះ​ ដោយ​ទាត់​ឲ្យ​ រិទ្ធ​ ប៊ុនម៉ៅ​ បោះបង់​ការ​ប្រកួត​រួចបាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ ពោល​អ្នក​ប្រដាល់​ត្រកូល​ សូត្រ​ រូប​នេះ​បាន​ចំណេញ​កម្លាំង​ដោយ​ផ្ដួល​ដៃគូ​មុន​៣ទឹក​ជា​ហេតុ​មាន​ឱកាស​ច្រើន​នៅ​ជុំ​ទី២។​

នៅ​ជុំ​ទី២​ កីឡាករ​ល្អ​កម្ពស់​ខាង​លើ​បាន​ប្រើ​ពេល​កាន់តែ​ខ្លី​ទៅ​ទៀត​ត្រឹម​១ទឹក​ប៉ុណ្ណោះ​ ដោយ​ទាត់​អ្នក​លេង​គុន​ខ្មែរ​ ឡុង​ សំណាង​ ឲ្យ​ខូច​ជើង។​ ឡុង​ សំណាង​ ហាក់​ឈឺ​ជើង​បន្តិច​ទៅ​នៅ​វគ្គ​ជម្រុះ​ជុំ​ទី១​ ជា​មួយ​ មឿន​ សុខហ៊ុច​ ព្រោះ​ទាត់​គ្នា​ខ្លាំង​ និង​ប្រើ​កម្លាំង​អស់ៗ​រហូត​បញ្ចប់​៣ទឹក​ទើប​រក​ឃើញ​អ្នក​ឈ្នះ។​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​ទប់ទល់​ជា​មួយ​ សូត្រ​ ប៊ុនធី។​

សូត្រ ប៊ុនធី ផ្ដួល ឡុង សំណាង

មួយ​រយៈពេល​នេះ​គេ​សង្កេត​ឃើញ​ថា​លោក​មេទ័ព​ធំ​ ឬ​បង​ធំ​របស់​ត្រកូល​ «សូត្រ»​ មាន​សមត្ថភាព​រីកចម្រើន​ និង​ប្រកួត​ឡើង​មែនទែន​ ពោល​យក​ឈ្នះ​ដៃគូ​ និង​ទទួល​បាន​ប្រាក់​លាន​ជា​បន្តបន្ទាប់។​ បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​ សូត្រ​ ប៊ុនធី​ ឬ​លោក​មេទ័ព​ធំ​ បាន​ឈ្នះ​ជើងឯក​ម៉ារ៉ាតុន​ទទួល​បាន​ប្រាក់​រង្វាន់​ ៣ ៤០០​ ០០០​ លាន​រៀល​នៅ​សង្វៀន​ TOWN៕​

សូត្រ ប៊ុនធី ឈ្នះប្រាក់លាន

វីដេអូប្រកួត៖ ប៊ុនធី vs រិទ្ធ ប៊ុនម៉ៅ

វីដេអូប្រកួត​៖ ប៊ុនធី​ vs សំណាង

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី