អបអរសាទរ! កីឡាករ៣រូបនេះ​នឹង​ចូល​ហ្វឹកហាត់​បាល់​ទះ​ឆ្នេរ​ខ្សាច់​វិញ​ហើយ​

  • 2022-01-31 02:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​បាល់ទះ​ឆ្នេរខ្សាច់​៥​រូប​ រួម​ទាំង​គ្រូ​បង្គោល​ សោម ចំណាប់ បាន​ឈប់​ពី​ក្រុមជម្រើស​ជាតិ​ ស្របពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​​កីឡា​ SEA Games លើក​ទី​៣១​ ឆ្នាំ​២០២២​ នៅប្រទេស​​វៀត​ណាម​​នឹង​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

ម៉េងហួង (ក្រសួងមហាផ្ទៃ) និង ឌូក (កងពលធំអន្តរាគមន៍លេខ៣ )

ការ​ឈប់​របស់​គ្រូ​បង្វឹក​និង​ក្រុម​កីឡាករ​ល្អៗ​ ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ពេជ សុផុន, ថុន លាភហេង និងគ្រូបង្វឹក​ ​បាន​ធ្វើ​ឱ្យ​អ្នកស្នេហា​វិស័យ​កីឡា​​នៅ​កម្ពុជា សម្ដែង​ការ​សោកស្ដាយ​ន​ិង​​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង។ យ៉ាងណា​ថ្មីៗ​នេះប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​បាន​បង្ហើប​ប្រាប់​ Sabay ថាកីឡា​ករ​៣​រូប​គឺ ជុក សោភា, ធី ម៉េងហួង និង សំ សាមីត ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា កោះ​ហៅ​ឱ្យ​ចូល​ហ្វឹកហាត់​វិញ​​នា​​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​​​២០២២​​ស្អែក​នេះនៅ​ពហុកីឡដ្ឋាន​មរតក​តេជោ។

សំ សាមីត មកពីកងពលធំអន្តរាគមន៍លេខ៣

គួរ​បញ្ជាក់​ថា ក្រោយ​ការ​ចាកចេញ​របស់​​លោកគ្រូ​បង្គោល​ សោម ចំណាប់ ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ត្រៀម​យក​គ្រូ​បង្វឹក​មក​ពី​បរទេស​ដើម្បី​ដឹកនាំ​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ខ្លួន និង​បាន​ពិចារណា​លទ្ធភាព​យក​អ្នក​ជំនាញ​ការ​បរទេស​​មក​ធ្វើ​ជា​ទីប្រឹក្សា​របស់​សហព័ន្ធ​ផង​ដែរ មុន​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ មក​ដល់​នា​ថ្ងៃ​ទី​ ១២ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២​៕

អត្ថបទ៖ អ៊ុំ សុភក្តិ