អេមណាស់! ឡានអគ្គិសនីសុទ្ធ JAGUAR I-PACE តែបើឃើញតម្លៃលក់នៅខ្មែរក៏កប់ដែរ

  • 2022-01-31 06:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនីដ៏ប្រណីតគឺម៉ាក JAGUAR I-PACE បាន​បង្ហាញ​វត្តមាន​យ៉ាង​ស្រស់​ស្អាត់​នៅ​ក្នុង​កម្មវិធី​​ ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២២ របស់ EnergyLab Cambodia ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ២០២២។ កម្មវិធីនេះរៀបចំដោយ EnergyLab Cambodia និងគាំទ្រដោយក្រសួងបរិស្ថាន ស្ថាប័ន Cambodia Climate Change Alliance (CCCA) និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

នៅ​ក្នុង​កម្មវិធី​​នោះ​មាន​ការ​តាំង​បង្ហាញ​ពី​ផលិតផល​អគ្គិសនី​ជាច្រើន​ដូច​ជា ឡាន​អគ្គិសនី ម៉ូតូ​អាគុយ កង់បីអគ្គិសនី។ ចំណុច​ដែល​អ្នក​ទស្សនា​​ចាប់​អារម្មណ៍​គឺរថយន្តអគ្គិសនី JAGUAR I-PACEដែល​ទាក់ទាញ​ចិត្ត​អ្នក​​ទស្សនា​ជា​ច្រើន​ទៅ​លើ​រូប​រាង​ ដែលជារថយន្តអគ្គិសនីប្រណីត ក្នុងចំណោមរថយន្តអគ្គិសនី​ល្បីៗនៅអឺរ៉ុប និងអាមេរិក។

រថយន្ត JAGUAR I-PACEត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ។ តាម​រយ:ការ​បង្ហាញ​ក្នុងពិព័រណ៍​ក៏​បាន​បង្ហាញ​ពី​តម្លៃ​របស់​រថយន្ត​នេះ​ដោយ​ដាក់​លក់​ខ្ទង់ ១៤៥ ៩៩៩ដុល្លារ។​

រូបភាព៖ Sokunthea Chor

រថយន្ត JAGUAR I-PACE មិនត្រឹមតែជារថយន្តអគ្គិសនីប្រណិតនោះទេ ថែមទាំងបានជាប់ពានរង្វាន់លំដាប់ពិភពលោកដល់ទៅ៣ក្នុងឆ្នាំតែមួយទៀតផង ហើយពានរង្វាន់ដែលយើងទទួលបានមានដូចជា ពានរង្វាន់រថយន្តដែលមានការរចនាម៉ូដយ៉ាងប្រណិតប្រចាំឆ្នាំ ពានរង្វាន់រថយន្តប្រណិតពិភពលោកប្រចាំឆ្នាំ និង ពានរង្វាន់រថយន្តថែរក្សាបរិស្ថានខ្ពស់ប្រចាំឆ្នាំ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី