រាប់ថយក្រោយ ស៊ីហ្គេម ២០២៣ (SEA Games 2023)

នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី

រំភើបជំនួស! សិស្សនិទ្ទេស A ស្រុកកោះធំ ទទួលរង្វាន់ជាច្រើនពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

  • 2022-01-31 06:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស និទ្ទេស A មានចំនួន២៦នាក់ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បានទទួលរង្វាន់លើកទឹកចិត្តក្នុងម្នាក់ម៉ូតូមួយគ្រឿង និងថវិកា១០ម៉ឺនរៀលពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ។លើសពីនេះឯកឧត្តមក៏ជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្ស ជ្រើសរើសមុខជំនាញនៅតាមសាកលវិទ្យាល័យដែលខ្លួនចង់រៀនទៅតាមអ្វីដែលខ្លួនចង់រៀន និងចំណង់ចំណូលចិត្ត ជាពិសេសពិនិត្យមើលទីផ្សារការងារឱ្យបានសមស្រប។

សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញផងដែរអំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្ម និងជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាពមិនពឹងលើបរទេស និងបានជំរុញឱ្យសិស្សានុសិស្សដាក់ពាក្យប្រឡងចូលវិទ្យាស្ថាននេះឱ្យបានច្រើន ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ដោយ ឯកឧត្តមចង់ឃើញក្មួយៗសិស្សានុសិស្សទាំងអស់ថ្ងៃក្រោយក្លាយជាអ្នកបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាព ស្របតាមពាក្យស្លោករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ ខ្មែរធ្វើបាន។ ម្យ៉ាងវិញទៀតជីដូនជីតារបស់យើងអាចកសាងប្រាង្គប្រាសាទមានអាយុកាលរាប់រយឆ្នាំល្បីល្បាញទូទាំងពិភពលោក ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្ពានថ្មដែលមានអាយុរាប់រយឆ្នាំជាដើមហេតុដូច្នេះកូនខ្មែត្រូវតែធ្វើបាន។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ