មេធំ Meta បង្ហាញច្បាស់ៗពីមហិច្ឆិតាខ្លួនលើវិស័យគ្រីបតូ

  • 2022-02-01 02:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Zuckerberg បានបញ្ជាក់ថា Meta ទើបចូលទៅក្នុងសម្ព័ន្ធប៉ាតង់គ្រីបតូបើកចំហរ Crypto Open Patent Alliance (COPA) ដែលនេះជាការពង្រីកកម្មសិទ្ធិបញ្ញាខ្លួន ក៏ដូចជាការពារពីការវិវាទផ្សេងៗ។ នេះបើយោងតាមសារខ្លីរបស់ Mark លើគណនីផ្លូវការ Facebook។

ការចូលក្នុងសម្ព័ន្ធនេះ Meta នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដូចជា បង្កើតលុយគ្រីបតូ, ការជីករកកាក់គ្រីបតូ, រក្សាទុក, ចរាចរណ៍គ្រីបតូ, ទូទាត់, បើកចំហរ ឬរក្សាសុវត្ថិភាពគ្រីបតូផងដែរ។

មិនតែប៉ុណ្ណោះ ប៉ាតង់របស់ Meta នឹងបើកឱ្យប្រើដោយមិនគិតថ្លៃ សម្រាប់គ្រប់គ្នាប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ថា សម្ព័ន្ធ COPA ត្រូវបានបង្កើតឡើងដំបូងក្នុង ខែកញ្ញា ឆ្នាំ២០២០ ដោយ Block របស់ Jack Dorsey ជាអតីត CEO Twitter ដើម្បីលើកទឹកចិត្តឱ្យមានការបង្កើតថ្មី កាត់បន្ថយការវិវាទប៉ាតង់នៃលុយគ្រីបតូ៕

ប្រភព៖ facebook   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី