គ្រាន់ប្រអប់ដាក់កាស AirPods Max ម៉ាក Gucci តម្លៃទិញបានម៉ូតូអាធូដេពីរគ្រឿង

  • 2022-02-02 01:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាកយីហោដ៏ល្បី Gucci ទើបបញ្ចេញកាបូបគុណភាពខ្ពស់ សម្រាប់ដាក់កាសក្ដោបត្រចៀក Apple Airpods Max ដែលមានតម្លៃដល់ទៅ ៩៨០ដុល្លារ គឺស្មើនឹងម៉ូតូ Today តម្លៃ ៥០០ដុល្លារ ដល់ទៅ ២ គ្រឿងឯណោះ។

កាបូបកាសនេះមានឈ្មោះថា Ophidia វាត្រូវបានផលិតដោយភាពទាន់សម័យ ហើយជាពិសេសគឺ Gucci អះអាងថាវាផលិតពីសារធាតុមិនប៉ះពាល់ដល់បរិស្ថានទៀតផង។

គួរបញ្ជាក់ថា AirPods Max ជាកាសកាសក្ដោប Apple គុណភាពខ្ពស់ដំបូង វាមានមានបំពាក់មុខងារពិសេស ដូចជា Active Noise Cancellation (ANC) ទប់សំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅ, មុខងារ Adaptive EQ, មុខងារ Spatial Audio, អាចប្រើមុខងារ Siri និងមាន Sensor ទំនើបៗផ្សេងទៀតផងដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល