AFF U23 ៖ ណារ៉ុង កក្កដា តាំងចិត្ត នឹងប្រឹងប្រែងឲ្យបានជាប់ដល់ដំណាក់កាលចុងក្រោយ
- 2022-02-02 03:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFF U23 ៖ ណារ៉ុង កក្កដា តាំងចិត្ត នឹងប្រឹងប្រែងឲ្យបានជាប់ដល់ដំណាក់កាលចុងក្រោយ
ចន្លោះមិនឃើញ
ការធ្វើតេស្តដំណាក់កាលទី១ នៃក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ២៣ ឆ្នាំនឹងដំណើរថ្ងៃនេះ ខណៈដែលកីឡាកររបស់ទ័ព ណារ៉ុង កក្កដា បានតាំងចិត្តថា នឹងប្រឹងប្រែងដើម្បីឲ្យបានជាប់ដល់ដំណាក់កាលចុងក្រោយបានចូលលេងពាន AFF U23 Championship 2022 ដែលគ្រោងដំណើរប្រកួតចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានមរតកតេជោ និងទីលានវិសាខា ។
កីឡាករខាងលើបាននិយាយថា «សម្រាប់ប្អូនតែងតែមានក្ដីសង្ឃឹមជានិច្ច ក៏ប៉ុន្តែប្អូនក៏មិនអាចនិយាយមុនបានដែរថា អាចជាប់ដល់ដំណាក់ចុងក្រោយឬអត់។...ប្អូនខ្វះខាតច្រើនក៏ប៉ន្តែអ្វីដែលសំខាន់គឺប្អូនមានតែតាំងចិត្ត និងព្យាយាមធ្វើវាឲ្យបានល្អនៅអ្វី ដែលខ្លួនឯងមានបទពិសោធពីមុនៗមក»។
រំលឹកថា ការធ្វើតេស្តលើកទី១នាថ្ងៃនេះគឺធ្វើឡើងនៅទីលាន EDC ហើយណារ៉ុង កក្កដា មិនបានទៅធ្វើតេស្តជាមួយក្រុមកីឡាករទាំងអស់ឡើយ ដោយសារគេមានការប្រកួតនៅវេលាម៉ោង ៥ ល្ងាចនេះនៅកីឡាករ ព្រីនស៍ ក្នុងការប្រកួតបើករដូវកាលទល់ក្រុមភ្នំពេញក្រោន៕