ប៉ះគ្នាមួយប្រ៉ាវ! ពលរដ្ឋមីយ៉ាន់ម៉ា របួសនិងស្លាប់ ៤០នាក់ ចំថ្ងៃខួប១ឆ្នាំនៃការឡើងកាន់អំណាចរបស់យោធា
- 2022-02-03 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះគ្នាមួយប្រ៉ាវ! ពលរដ្ឋមីយ៉ាន់ម៉ា របួសនិងស្លាប់ ៤០នាក់ ចំថ្ងៃខួប១ឆ្នាំនៃការឡើងកាន់អំណាចរបស់យោធា
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្ស ៣៨នាក់រងរបួស និង ២នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារនៅតំបន់ភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។
ក្រោយហេតុការណ៍នេះបានកើតឡើង គេនៅមិនទាន់ឃើញមានភាគីខាងណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ទាំងភាគីខាងយោធា និងកម្លាំងសុីវិល។ ការវាយប្រហារនេះចំថ្ងៃខួប១ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ស្ថានភាពនៅមីយ៉ាន់ម៉ា មិនទាន់មានការឈប់បាញ់គ្នានៅឡើយ ហើយការប៉ះគ្នាដោយកម្លាំងប្រដាប់អាវុធនៅតែកើតមាន បើទោះជាមានការសំណូមពរពីប្រទេសអាស៊ាន និងសហគមន៍អន្តរជាតិ ឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសនេះ ក៏ដោយចុះ៕