តោះ! បង្ហោះ Facebook Status បានច្រើនរបៀបប្រើមុខងារថ្មី 3D Avatar

  • 2022-02-03 02:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Meta ទើបអាប់ឌែត 3D avatars ច្រើនជម្រើសសម្រាប់ប្រើប្រាស់ជាមួយ Facebook, Messenger និង Instagram ដែលជាផ្លូវមួយបត់ទៅកាន់ Metaverse ដោយដាក់ឱ្យប្រើនៅ សហរដ្ឋអាមេរិច និងកាណាដា ជាមុន។ ប៉ុន្ដែថ្ងៃនេះយើងនឹងមកប្រើ 3D avatars ដែលមានស្រាប់លើ Facebook ជាមុនសិន មុនការអាប់ឌែតថ្មីបន្ថែមទៀតមកដល់។

អ្នកអាចយករូប 3D avatars ប្រើធ្វើជារូបគណនី Profile, ធ្វើជា Felling status, ប្រើជារូបផ្ទាំង Background និងអាចប្រើជារូបសន្លឹកមានស្ទាយប្លែកៗជំនួសឱ្យរូបមនុស្សបានផងដែរ។

ដើម្បីប្រើប្រាស់ Facebook 3D avatars បាន ចាំបាច់ត្រូវបង្កើតតួអង្គ Avatar ជាមុនសិន ដោយជ្រើសរើសមុខមាត់ ពណ៌សម្បុរ ស្ទាយសក់ និងសម្លៀកបំពាក់ទៅតាមការចង់បាន ឬតុបតែងវាឱ្យដូចមុខរបស់អ្នក។

របៀបបង្កើតតួអង្គ 3D Avatar៖

  • បើកកម្មវិធី Facebook > ចូលទៅ Profile > ចុចលើរូបកាមេរ៉ាកន្លែងប្ដូររូប Profile
  • ជ្រើសយក Create Avatar Profile Picture
  • ធ្វើតាមការណែនាំ ដោយដាក់មុខមាត់ រូបរាង ពណ៌សម្បូរតួអង្គ Avatar តាមការចង់បាន

ដើម្បីប្រើប្រាស់ 3D Avatar បង្ហោះជា Status ផ្សេងៗ៖

  • អាចចូលតាមលំនាំខាងលើ ឬចូលទៅកាន់ Profile ដដែល អូសមកក្រោមបន្ដិច ជ្រើសយកប៊ូតុង Avatar
  • បន្ទាប់មកជ្រើសរើសការបង្ហោះតាមមុខងារជាច្រើនដែលមាន ដូចបានជម្រាបនៅខាងលើ

គួរបញ្ជាក់ថា ស្ទាយ 3D avatars ជាច្រើនបន្ថែមទៀត ដែល Meta បានអាប់ឌែត នឹងអាចប្រើប្រាស់បាននៅប្រទេសយើង នៅអំឡុងប៉ុន្មានខែបន្ទាប់ទៀត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី