ក្រសួងអប់រំប្រកាសបិទបញ្ចប់ការតវ៉ា និងមិនមានការកែប្រែអ្វីទាំងអស់ ក្រោមគោលការណ៍សំខាន់មួយរបស់ក្រសួង
- 2022-02-03 03:00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំប្រកាសបិទបញ្ចប់ការតវ៉ា និងមិនមានការកែប្រែអ្វីទាំងអស់ ក្រោមគោលការណ៍សំខាន់មួយរបស់ក្រសួង
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ជូនដល់បេក្ខជន អាណាព្យាបាលទាំងអស់ឲ្យបានជ្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ប្រឡង និងស្របតាមទស្សនាទា «អ្នកចេះ គឺជាប់។
ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ បានបង្កើត“គណៈកម្មការកោសលវិច័យ ដើម្បីពិនិត្យ និងដោះស្រាយករណ៏ខាងលើ ធ្វើយ៉ាងណា ឱ្យបេក្ខជន អាណាព្យាបាល និងសាធារណជនជឿទុកចិត្តចំពោះលទ្ធផលប្រឡង។
ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការបានរកឃើញថា លទ្ធផលនៃការ ប្រឡង មិនមានការប្រែប្រួលទេ។ ឈរលើ មូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និង ដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងសូមលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំ ខាងមុខ។
សូមជម្រាបថា ការប្រឡងនេះនេះទៀតសោតមានយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងមហាផ្ទៃ, អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់ បេក្ខជន ប្រកបដោយភាពម៉ត់ចត់, វិជ្ជាជីវៈ, មនសិការការងារ, និងស្មារតីទទួល ខុសត្រូវខ្ពស់របស់គណៈមេប្រយោគគ្រប់ថ្នាក់។
ប្រភព៖ក្រសួងអប់រំ