មកដឹងពីប្រទេស៥ ដែលមានវត្តមានប្រាសាទដ៏អច្ឆរិយរបស់ខ្មែរយើង ចម្លងសង់ទុកនៅក្នុងប្រទេសរបស់គេ
- 2022-02-03 03:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រទេស៥ ដែលមានវត្តមានប្រាសាទដ៏អច្ឆរិយរបស់ខ្មែរយើង ចម្លងសង់ទុកនៅក្នុងប្រទេសរបស់គេ
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាគឺជាទឹកដីសុវណ្ណភូមិ ប្រមូលផ្ដុំដោយសម្បត្តិសិល្បៈវប្បធម៌យ៉ាងសម្បូរបែប ជារដ្ឋដែលគេប្រសិទ្ធិនាមថា ដែនដីអំនួតខាងប្រាសាទ មានកេរ្តិ៍ឈ្មោះល្បីល្បាញសាយភាយពាសពេញពិភពលោក។ វត្តមានបុរាណដ្ឋាន ប្រាសាទ សិល្បៈ វប្បធម៌អរិយធម៌របស់ខ្មែរ ពិសេសគឺសំណង់ប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យគ្មាន២លើលោក សុទ្ធសឹងជាសក្ខីកម្មបង្ហាញពីឥទ្ធិពល ទៅកាន់ពិភពលោក ឲ្យចង់សិក្សាស្វែងយល់អំពី អាណាចក្រខ្មែរយើង។
ទន្ទឹមនឹងភាពល្បីល្បាញទាំងអស់នេះហើយបានធ្វើឲ្យប្រទេសជាច្រើន មានចិត្តស្រលាញ់ ស្ញប់ស្ញែង កោតសសើរមិនដាច់ពីមាត់ រហូតមានប្រទេសខ្លះបានចម្លងប្រាង្គប្រាសាទដ៏អស្ចារ្យជាអរិយធម៌របស់ខ្មែរ មករក្សាទុកក្នុងប្រទេសរបស់ខ្លួន ដើម្បីសិស្សាស្វែងយល់ និងជួយផ្សព្វផ្សាយវប្បធម៌របស់ខ្មែរយើងឲ្យបានទូលំទូលាយបន្ថែមទៀតផងដែរ។
សំណង់អច្ឆរិយ ប្រាសាទបុរាណរបស់ខ្មែរមាននៅប្រទេសទាំង៥ ដូចខាងក្រោម៖
១. ប្រាសាទអង្គរវត្ត«ចម្លង»នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម ៖ ប្រាសាទអង្គរវត្តចម្លងនេះទៀតសោត មើលទៅមិនសរសើរមិនបានពិតមែន ស្អាតប្លែកគួរទាក់ទាញខ្លាំង ភ្ញៀវទេសចរដែលទៅកម្សាន្តអាចនឹងទទួលបានអារម្មណ៍ដូចមកកម្សាន្តនៅប្រាសាទអង្គរវត្តអច្ឆរិយៈវត្ថុមួយរបស់ពិភពលោកនិងជាបេះដូងនៃប្រជាជន មាតុភូមិកម្ពុជាយើងពិតៗ ពោលគឺស្ថាបត្យកម្មប្រាសាទដូចរចនាបទប្រាសាទខ្មែរពិតៗ១០០%តែម្តង។
២. សំណង់មហាប្រាសាទអង្គរវត្ត ចម្លងស្ថិតនៅទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន៖ សំណង់មហាប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅក្នុងសួនកម្សាន្តប្រទេសចិន ឈ្មោះថា Fantawild Asian Legend។ អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។
៣. ប្រាសាទបុរាណខ្មែរចម្លង នៅក្នុងប្រទេសជប៉ុនឈ្មោះ Kagawa ស្ថិតនៅលើកោះ Shikoku ដែលមានទីក្រុងឈ្មោះ Takamatsu ៖ ប្រាសាទចម្លងមួយនេះស្ថិតនៅទីតាំង ក្នុងខេត្តតូចបំផុតមួយរបស់ជប៉ុន។ អង្គរវត្តខ្មែរសង់ក្នុងសតវត្សទី១២ តែប្រាសាទចម្លងនៅជប៉ុននេះសង់ឡើងក្នុងសតវត្សទី២០ អំឡុងឆ្នាំ១៩៩១ ហើយមានកំពូលតែមួយប៉ុណ្ណោះចំកណ្ដាលអមដោយកំពែងព័ទ្ធជុំវិញពោលគឺមិនចម្លងតាមមហាប្រាសាទអង្គរទាំងស្រុងនោះទេ។ ការចម្លងតែមួយផ្នែកនេះបានធ្វើឲ្យប្រាសាទនោះមានរូបរាងស្រដៀងទៅនឹងប្រាសាទបន្ទាយសំរ៉ែ ឬភ្នំរូងទៅវិញ ។
៤. ប្រាសាទបុរាណខ្មែរចម្លង ក្នុងសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ ៖ សណ្ឋាគារនេះ គឺមានម្ចាស់ជាប្តីប្រពន្ធដែលមានសញ្ជាតិខ្មែរ ក្នុងរូបគឺភោជនីយដ្ឋានបាយ័ន ដែលជាផ្នែកមួយនៃសណ្ឋាគារ Le Palais Hotel ហើយរចនាប័ទ្មប្រាសាទខ្មែរ ដែលត្រូវបានចម្លងយកទៅតុបតែងលម្អ នៅក្នុងសណ្ឋាគារ មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន ដោយរួមបញ្ចូលគ្នាតែមួយ។
៥. សំណង់ប្រាសាទបុរាណខ្មែរនៅប្រទេសអេស្ប៉ាញ (Spain) ៕