អស្ចារ្យមែន! មិនយូរទៀតទេហ្គេម Warcraft នឹងអាចលេងនៅលើទូរសព្ទហើយ

  • 2022-02-07 02:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Warcraft គឺជាហ្គេម Online បែប role-playing ដែលអ្នកលេងហ្គេមភាគច្រើនបានស្គាល់ និងធ្លាប់លេង ។ កន្លងទៅហ្គេមប្រភេទនេះ គឺអាចលេងបានតែនៅលើ កុំព្យូទ័រហ្គេម ឬឡេបថប ដែលមានកម្លាំងម៉ាស៊ីនខ្ពស់ប៉ុណ្ណោះ។ ថ្មីៗនេះក្រុមហ៊ុន Activision Blizzard បានបង្ហើបថា ក្រុមហ៊ុនមានគម្រោងនឹងបញ្ចេញហ្គេម Warcraft សម្រាប់លេងនៅលើទូរសព្ទបានផងដែរ។

ចំណែកឯកាលបរិច្ឆេទជាក់លាក់ ក្រុមហ៊ុន Activision Blizzard មិនបានបញ្ជាក់ច្បាស់នោះទេ គ្រាន់តែដឹងបានថា វានឹងចេញក្នុងឆ្នាំ ២០២២ នេះហើយ។ លើសពីនេះ សូម្បីលក្ខណៈសម្បត្តិនៃហ្គេមនេះ ក៏មិនបានបង្ហើបដែរ ដោយយើងនៅមិនទាន់ដឹងថាហ្គេមនេះ នឹងដូចគ្នាបេះបិទ ជាមួយហ្គេមកុំព្យូទ័រ ឬគ្រាន់តែមានឈ្មោះដូចគ្នានោះទេ។

គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាម ដែលនិយាយថាហ្គេម Warcraft នេះនឹងចេញលើទូរសព្ទនោះ គឺមានតាំងពីឆ្នាំ ២០១៧មកម្លេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការពីក្រុមហ៊ុនដូចព័ត៌មានខាងលើនេះទេ៕

អត្ថបទ៖ Thea Sothun