រឿងធំ! Facebook និង IG នឹងត្រូវបិទ មិនអាចបើកបានទេក្នុងប្រទេសទាំងនេះ

  • 2022-02-07 02:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប កំពុងប្រើប្រាស់សេវាកម្មបណ្ដាញសង្គម Facebook និង Instagram នឹងមិនអាចបើកចូលបាននោះទេប្រសិនបើ Meta ដែលជាក្រុមហ៊ុនមេ មិនអាចដំណើការ ផ្ទេរ រក្សាទុក និងផ្លាស់ប្តូរទិន្នន័យ (data) បច្ចុប្បន្នពី European Servers ទៅកាន់ American Servers ។

ខណៈកំពុងប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើមិនអាចធ្វើបានទេ នោះ Meta នឹងត្រូវផ្អាកសេវាកម្មបណ្ដោះអាសន្នរបស់ខ្លួនយ៉ាងយូរបំផុតនៅត្រឹមពាក់​កណ្ដាលឆ្នាំ ២០២២ ។

ករណីនេះកំពុងតែប្រទាំងប្រទើសគ្នារវាង សហភាពអឺរ៉ុបនិងសភាសហរដ្ឋអាមេរិក លើប្រធានបទ Transatlantic Data Transfers (ច្បាប់កំណត់ការរក្សាទុកទិន្ននន័យ) ដែលនៅក្នុងនោះមានលក្ខខណ្ឌមួយចំនួន មិនទាន់មានការឯកភាពគ្នានៅឡើយទេ និងមានរឿងរ៉ាវពាក់ព័ន្ធជាច្រើនទៀតដូចជា Targeted ads-អតិថិជនគោលដៅសម្រាប់ការផ្សាយពាណិជ្ជកម្ម ជាដើម។

ដូចនេះ សូមរង់ចាំភាគបន្ត ប្រសិនបើកើតមានកិច្ចព្រមព្រៀងណាមួយកើតឡើង៕

ប្រភព៖ RT   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី