ទូច​ ដេវីត​ លេង​ អេ ណារ័ត្ន​ ចាស់​ដៃ​យក​ប្រាក់​រង្វាន់​ជាង​៣លាន​រៀល​ម្សិលមិញ​

  • 2022-02-07 06:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​ ទូត​ ដេវីត​ ម្សិលមិញ​នេះ​វ៉ៃ​ឲ្យ​ អេ ​ណារ័ត្ន​ បែក​មុខ​ និង​សន្លប់​ធំ​ក្រសោប​ប្រាក់​រង្វាន់​ ៣ ៤០០​ ០០០​រៀល​លើ​សង្វៀន​ TOWN។​

អេ ណារ័ត្ន ពេលប៉ះ ទូត ដេវិត

វគ្គ​ជម្រុះ​ជុំ​ទី១​ ទូត​ ដេវីត​ ប្រើ​កណ្ដាប់ដៃ​ផ្ដួល​ ផាន់​ សុផាត​ ត្រឹម​ទឹក១​ ប៉ុណ្ណោះ​ដោយ​មិន​ប្រើប្រាស់​កម្លាំង​អស់​ច្រើន​នោះ​ឡើយ។​ ការ​ប្រកួត​លើក​នេះ​គឺ​កីឡាករ​ជម្រើស​ជាតិ​សកល​ខាង​លើ​ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​បង្ហាញ​ពី​ការ​បាន​ហ្វឹកហាត់​ដិតដល់​ ឬ​ត្រៀម​ខ្លួន​បាន​ល្អ​តែ​ម្ដង។​

ទូត ដេវីត ពេល​ផ្ដួលដៃគូ

ការ​ប្រកួត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ អេ​ ណារ័ត្ន​ កូន​សិស្ស​លោក​ អាត​ សំរឹទ្ធ​ គឺ​នៅ​តែ​ធ្វើ​បាន​ល្អ​តាម​រយៈ​កណ្ដាប់ដៃ​ធ្ងន់ៗ​របស់​គេ​ដោយ​ផ្ដួល​ដៃគូ​ត្រឹម​២ទឹក​ប៉ុណ្ណោះ។​ គេ​សង្កេត​ឃើញ​ថា​ការ​ហ្វឹកហាត់​ផ្នែក​សកល​របស់​ ទូត​ ដេវីត​ មក​លើក​នេះ​គឺ​ល្អ​មែន​ទែន​ ដោយ​ចេញ​រហ័ស​ច្បាស់ៗ​តែ​ម្ដង​ ខណៈ​ ណារ័ត្ន​ វង្វេង​បិទ​មិន​ជាប់​ផង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ចូល​ដៃ​សន្លប់​តែ​ម្ដង។​

ប្រាក់រង្វាន់ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ទូត​ ដេវីត​ ជា​កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​ ដែល​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​ នៅ​វៀតណាម។​ ម្សិលមិញ​នេះ​រូប​គេ​បាន​ឈ្នះ​ការ​ប្រកួត​ម៉ារ៉ាតុង​ទទួល​បាន​ប្រាក់​រង្វាន់​ ៣​ ៤០០​ ០០០​រៀល​បន្ទាប់​ពី​ផ្ដួល​ ផាន់​ សុផាត​ និង​ អេ ​ណារ័ត្ន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម