កុំទាន់ស្តាយអី! តោះមកមើល​រូបឡានចាស់ៗអាយុកាលជាង ៣០ឆ្នាំ ផ្តុំគ្នា​នៅកណ្តាល​ក្រុង​ភ្នំពេញ

  • 2022-02-08 01:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុង​សប្តាហ៍កន្លងទៅ Cambodia Classic Automative Club (CCAC) បាន​រៀបចំ​ដាក់​បង្ហាញ​រថយន្តក្លាស៊ីក​ស៊េរីចាស់ៗ​ដែលមាន​អាយុកាលជាង​៣០ឆ្នាំជាលើកទី២ ដោយទទួល​បានការទាក់ទាញយ៉ាងខ្លាំង​ទាំងភ្ញៀវជាតិ និងបរទេស។

គួរបញ្ជាក់​ថា CCAC ត្រូវបានបង្កើតឡើងនៅក្នុងគំនិតផ្តួចផ្តើមរបស់អ្នក​ស្រឡាញ់រថយន្តបុរាណ និងម្ចាស់នៅក្នុងក្នុរាជធានីភ្នំពេញ។ ក្នុងនោះ បន្ទាប់ពីការប្រមូលផ្តុំរថយន្តបុរាណលើកដំបូងដោយជោគជ័យក្នុងនៅរាជធានីភ្នំពេញរបស់ CCAC ការជួបជុំលើកទីពីរក៏ត្រូវបានរៀបចំឡើង​កាលពីថ្ងៃទី៦កុម្ភៈ​កន្លងទៅ នៅមុខ​ស្ថានីយរថភ្លើង។

CCAC ជាអង្គការមិនរកប្រាក់ចំណេញដែលមានគោលបំណងប្រមូលផ្ដុំអ្នក ស្រឡាញ់រថយន្តចាស់ៗទាំងអស់នៅកម្ពុជា។ ការចូលរួមក្នុងក្លឹបនេះគឺសាមញ្ញណាស់៖ ធ្វើជាម្ចាស់យានជំនិះចាស់ ដែលមានអាយុកាលយ៉ាងតិច ៣០ឆ្នាំ ហើយ​ការចូលរួម​ជួបជុំ​កាន់តែ​សាមញ្ញ​ជាងមុន មាន​ចំណង់ចំណូល​ចិត្ត​ពិតប្រាកដ និងត្រៀមខ្លួន​ជាស្រេច​ដើម្បីផ្លាស់ប្តូរ​ជាមួយ​មនុស្ស​ដែលមាន​ចំណង់ចំណូលចិត្ត​ដូចគ្នា។

តោះអ្នក​ដែល​ខកខានមិនបាន​ចូលរួមផ្ទាល់ ក៏អាច​ទស្សនា​បណ្តុំរូបភាព​ខាងក្រោមនេះដែរ៖