ហេតុអ្វី បានជាកោះបាលីរបស់ឥណ្ឌូនេស៊ីល្បីល្បាញ រហូតមនុស្សជាច្រើនចង់ទៅយ៉ាងហោចឲ្យបាន ១ដងនៅក្នុងជីវិត

  • 2022-02-08 04:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាលីគឺជាកោះដ៏ល្បីល្បាញបំផុត នៃកោះរាប់ពាន់នៅប្រជុំកោះឥណ្ឌូណេស៊ី ដែលត្រូវបានអ្នកទេសចរស្គាល់អស់ជាច្រើនទសវត្សមកហើយ រហូតត្រូវចាត់ទុកជាគោលដៅទេសចរណ៍លេខ១ នៅប្រទេសឥណ្ឌូនេស៊ី ។

ឆ្នេរដ៏ធំទូលាយ និងពណ៌បៃតង អមដោយភ្នំភ្លើង​គ្របដណ្តប់ជាច្រើនកន្លែងបានទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ក្នុងមួយឆ្នាំ។ ទេសភាពតែមួយមុខ មិនមែនជាឧបករណ៍ទាក់ទាញរបស់កោះបាលីនោះទេ ទីនោះមានសំណង់ស្ថាបត្យកម្ម​ទាំងបុរាណ និងទំនើប លាយបញ្ចូលគ្នាបច្ចុប្បន្ន និងអតីតកាល។

កោះបាលីត្រូវបានគេចាត់ទុកថាជាកោះមួយក្នុងចំណោមកោះដែលទាក់ទាញបំផុតនៅក្នុងពិភពលោក និងជា គោលដៅទេសចរណ៍ក្រេបទឹកឃ្មុំនៅអាស៊ី ។​ កោះនេះត្រូវបានសរសេរក្នុងសៀវភៅ Eat, Pray, Love ដ៏ល្បីល្បាញរបស់ Elizabeth Gilbert បន្ថែមពីនោះក៏ត្រូវបានប្រើសម្រាប់ការថតខ្សែភាពយន្តធំៗជាច្រើន។

បឹងភ្នំភ្លើងភ្នំ វាលស្រែលើទីវាល និងចង្កេះភ្នំ ថ្ងៃលិចដ៏ស្រស់ស្អាតនៅកោះបាលី និងភូមិដែលមានជាប់នឹងជម្រាលភ្នំភ្លើងសកម្ម និងទឹកក្ដៅគឺជាជំរើសល្អបំផុតសម្រាប់អ្នកទេសចរនានា។ កោះបាលីមានទំហំតូចល្មមដែលអាចធ្វើដំណើរកម្សាន្តពេលថ្ងៃដើម្បីរុករកព្រៃ ឬឯការស្នាក់នៅទីនោះមិនចាំបាច់ទាល់តែអូតែលធំៗទេ គឺមានជា Resort និងបឹងកាឡូ តម្លៃត្រឹម ៥០ដុល្លារឡើងទៅក៏មាន៕

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម