ក្រោយវះកាត់ជោគជ័យ វឌ្ឍនាកា ត្រូវប្រើពេលប៉ុន្មានទើបអាចវិលមកកាន់ទីលានវិញ?
- 2022-02-08 07:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយវះកាត់ជោគជ័យ វឌ្ឍនាកា ត្រូវប្រើពេលប៉ុន្មានទើបអាចវិលមកកាន់ទីលានវិញ?
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា ទើបតែវះកាត់របួសដាច់សរសៃពួរជង្គង់បានជោគជ័យ ក្រោយពេលរងរបួសក្នុងការប្រកួតត្រៀមបើករដូវកាល។ ក្រោយការវះកាត់បានជោគជ័យនេះតើខ្សែប្រយុទ្ធរូបនេះត្រូវចំណាយ ពេលប៉ុន្មានខែទើបអាចវិលមកកាន់ទីលានហ្វឹកហាត់វិញ?
របួសដាច់សរសៃពួរជង្គង់ ( ACL ) ជារបួសដែលកីឡាករបាល់ទាត់លើលោកខ្លាចបំផុត ព្រោះត្រូវការការព្យាបាលយូរ។ យ៉ាងណារបួសនេះ ចាន់ វឌ្ឍនាកា វះកាត់បានជោគជ័យហើយ ហើយគេត្រូវបានក្រុមគ្រូពេទ្យកំណត់ថា ក្នុងរយៈពេលចន្លោះពី ៦ ទៅ៨ ខែ នឹងអាចវិលមកកាន់ទីលានហ្វឹកហាត់វិញ។ ការកំណត់ចន្លោះពេលវេលាបែបនេះ ព្រោះអាស្រ័យលើការតាំងចិត្តរបស់កីឡាករ ប្រសិនបើសាមីខ្លួនប្រឹងប្រែងដោយខ្លួនឯង នឹងអាចជាសះស្បើយក្នុងរយៈពេលខ្លីណាមួយ ដែលអាចត្រឹម៦ ខែប៉ុន្តែបើសិនកីឡាករមិនប្រឹងប្រែងដោយខ្លួនឯងអាចឡើងដល់ ៨ ខែ។ នេះជាការឲ្យដឹងពីលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត។
របួសនេះមានកីឡាករកម្ពុជាធ្លាប់រងរបួសដូចគ្នា ដោយអ្នកខ្លះអាចដល់១ឆ្នាំក៏មាន ទម្រាំអាចវិលមកកាន់ទីលានវិញ។ រំលឹកថា វឌ្ឍនាកា ត្រូវបានក្រុមគ្រូពេទ្យជំនាញមកពីប្រទេសថៃទីក្រុងបាងកកវះកាត់ដោយផ្ទាល់ នឹងទទួលបានជោគជ័យ ហើយកន្លងមកគេផ្ទាល់ក៏ធ្លាប់បានប្រកាសលើ Page Facebook ផ្លូវការរបស់ខ្លួនដែរថា នឹងវិលមកជួបអ្នកគាំទ្រវិញឆាប់ៗ ដែលនេះអាចជាសារមួយជូនអ្នកគាំទ្ររបស់ខ្លួន ដើម្បីចង់បញ្ជាក់ពីការតាំងចិត្តខ្ពស់៕