តិចច្រឡំថាអង្រឹងចុះ! នេះ ឈុតថ្មីរបស់ ដាំ សុភ័ក្រ្តស៊ីនឌី ក្នុងនាមជាបវរកញ្ញាភពផែនដី2021-2022
- 2022-02-11 08:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចច្រឡំថាអង្រឹងចុះ! នេះ ឈុតថ្មីរបស់ ដាំ សុភ័ក្រ្តស៊ីនឌី ក្នុងនាមជាបវរកញ្ញាភពផែនដី2021-2022
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកាសជាហូហែតាមបណ្ដាញសង្គម ថាខ្លួនបានគ្រងមកុដក្នុងកម្មវិធី "Miss Earth Cambodia” តំណាងឲ្យកម្ពុជា ចេញទៅប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធីប្រឡងបវរកញ្ញាភពផែនដីឆ្នាំ២០២១-២០២២ ស្រាប់តែនៅថ្ងៃទី១១ ខែកុម្ភៈ នេះ កញ្ញា ដាំ សុភ័ក្ដ្រស៊ីនឌី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយសារឈុតថ្មីរបស់ខ្លួន។
ឈុតថ្មីដែលក្រឡេកមើលមួយភ្លេតស្រដៀងនឹងអង្រឹងនោះ ត្រូវបាន សុភ័ក្ដ្រស៊ីនឌី ស្លៀករួចថតជាច្រើនសន្លឹក ដើម្បីបង្ហោះនៅលើបណ្ដាញសង្គម ហើយមានអ្នកចែកចាយបន្ដព្រោងព្រាត។ បើតាមគណនីFacebook របស់តារាស្រីរូបនេះ ឈុតបានរចនាឡើងដោយ Muoy Chorm Cambodia គឺហើយថតដោយ Ab Studio Sihanoukville, Ab Studio Sihanoukville។
បច្ចុប្បន្នវិស័យដើរម៉ូដ កំពុងមានការរីកដុះដាល ដោយមានកម្មវិធីជាច្រើនបានរៀបចំកម្មវិធីប្រឡងថ្នាក់ជាតិ ដើម្បីជ្រើសរើសបវរកញ្ញាដែលមានសមត្ថភាព និងសម្រស់ចេញទៅប្រកួតនៅលើឆាកអន្ដរជាតិ។ ក្នុងនោះក៏មានកម្មវិធី "Miss Earth Cambodia” មួយដែរ ដែលបានបង្កើតកម្មវិធីដើរម៉ូដដ៏ល្អនេះឡើង។
បេក្ខនារីតំណាងឲ្យជាតិកម្ពុជា ស្ទើរគ្រប់កម្មវិធី តែងតែបង្ហាញនូវឈុតថ្មីៗ និងសកម្មភាពថ្មីៗនៅក្នុងស្រុកមុនចេញទៅប្រកួត ដើម្បីទាញយកចំណាប់អារម្មណ៍ពីមហាជន។ ជាក់ស្ដែងដូចកញ្ញា ដាំ សុភ័ក្ដ្រស៊ីនឌី បានបង្អួតរាងរបស់ខ្លួនជាមួយនឹងសម្លៀកបំពាក់ប្លែកៗ ជាពិសេសឈុតដែលនាងស្លៀកថតនៅថ្ងៃនេះ គឺធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន៕