អស្ចារ្យមែន! បវរកញ្ញាចក្រវាលឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា បង្ហាញខ្លួនក្នុងកម្មវិធីរបស់ទឹកក្រអូប ខមហ្វតទឹកអប់ នៅផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ

  • 2022-02-13 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃសៅរ៏ ទី១២ កុម្ភះ ដែលទើបតែកន្លងផុតទៅនេះ ទឹកក្រអូបខមហ្វតបានប្រព្រឹត្តិធ្វើកម្មវិធីផ្សព្វផ្សាយផលិតផល ទឹកក្រអូប ខមហ្វតទឹកអប់ (Comfort Luxury Perfume) នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ក្រោមវត្តមានពីបវរកញ្ញាដ៏ស្រស់សោភារបស់កម្ពុជា គឺ កញ្ញា សំណាង អេលីណា ម្ចាស់ពាន បវរកញ្ញាចក្រវាលឆ្នាំ ២០១៩។ សុភាពបុរស និងសុភាពនារី អ៊ំៗពូមីងដែលបានចូលរួមកម្មវិធីទឹកក្រអូបខមហ្វតមានភាពសប្បាយរីករាយជាខ្លាំងពីព្រោះពួកគាត់មិនត្រឹមតែបានចូលរួមលេងហ្គេមកម្សាន្តយករង្វាន់ពិសេសជាច្រើន និងទស្សនាការសម្តែងនានា របស់ទឹកក្រអូប ខមហ្វតទឹកអប់ជាមួយកញ្ញា សំណាង អេលីណា តែប៉ុណ្ណោះទេ តែពួកគាត់ថែមទាំងទទួលបានការបញ្ចុះតម្លៃពិសេសពីទឹកក្រអូបខមហ្វតបូករួមទាំងការថែមជូនមួយតង់ទៀតដែលមិនធ្លាប់មានពីមុន។

គួរបញ្ជាក់ផងដែរថា កញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញាចក្រវាលឆ្នាំ ២០១៩ (Miss Universe Cambodia 2019) បានសហការគ្នាជាមួយនឹងទឹកក្រអូប ខមហ្វតទឹកអប់ (Comfort Luxury Perfume) ដើម្បីបង្កើតកម្មវិធីសប្បាយៗ ក៏ដូចជាចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់កញ្ញាក្នុងអាជីពជាបវរកញ្ញាចក្រវាល។

ក្នុងកម្មវិធីដ៏រំភើបរីករាយនេះ កញ្ញា សំណាង អេលីណា បានបង្ហើបពីអាថ៌កម្បាំង និងតិកនិចផ្ទាល់ខ្លួនក្នុងការធ្វើឱ្យខ្លួនឯងនៅតែមានការជឿជាក់ជានិច្ច ក៏ដូចជា វិធីសាស្ដ្រក្នុងការរក្សាក្លិនឱ្យនៅតែក្រអូបជានិច្ច មិនថា ត្រូវធ្វើការយូរប៉ុណ្ណា ឬត្រូវថតពេញមួយថ្ងៃក៏ដោយ។ កាន់តែពិសេសទៀតនោះ កម្មវិធីទឹកក្រអូបខមហ្វតក៏មាននូវវត្តមានរបស់តារាចម្រៀងល្បីគឺ កញ្ញា ប្រេម៉ា ដែលកញ្ញាបានធ្វើការបង្ហើរសំនៀងដ៏ពីរោះតាមរយៈបទចម្រៀងរបស់កញ្ញាដែលញ៉ាំងបរិយាកាសនៅល្ងាចថ្ងៃសៅរ៏ឱ្យកាន់សប្បាយនិងអស្ចារ្យ។

សម្រាប់ប្រិយមិត្តដែលខកខានមិនបានចូលរួមកម្មវិធីទឹកក្រអូបខមហ្វតដោយផ្ទាល់ក៏មិនខកចិត្តដែរ ពីព្រោះកម្មវិធីទឹកក្រអូបខមហ្វតក៏បានធ្វើការផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ទឹកក្រអូបខមហ្វត(Comfort Cambodia) ដើម្បីឲ្យទស្សនិកជននៅតាមគេហដ្ឋានធ្វើការទស្សនានូវសកម្មភាពប្លែកភ្នែក ព្រមទាំងលេងហ្គេមឈ្នះរង្វាន់និងធ្វើទទួលបានប្រម៉ូសិនពិសេសតាមរយះការកម៉្មង់ទិញក្នុងការឡាយបន្តផ្ទាល់ផងដែរ។

ដើម្បីដឹងកាន់តែច្បាស់ ក៏ដូចជា តាមដានកម្មវិធីសំខាន់ៗរបស់ទឹកក្រអូប ខមហ្វតទឹកអប់ លោកអ្នកអាចចូលទៅកាន់ផេក Facebook៖ Comfort Cambodia៕  

អត្ថបទ៖ សុខុន សុម៉ាភាវី