មិនធម្មតា! មកស្គាល់ប្រវត្តិការងារមួយចំនួនពី ធីតាឯកសង្ក្រាន្ដ២០២២ ហេង រិនសុម៉ាលីតា

  • 2022-02-14 06:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីប្រកួតដ៏អស្ចារ្យធីតាឯកសង្ក្រាន្ដរដូវកាលទី៣ បានបញ្ចប់ជាស្ថាពរកាលពីយប់ថ្ងៃទី១៣ កុម្ភៈម្សិលមិញនេះ ដោយរកឃើញម្ចាស់ជយលាភីបានទៅលើស្រីស្អាតតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ជាម្ចាស់មកុដឆ្នាំ២០២២នេះ។

ផ្អែកទៅលើរូបសម្បត្តិអត្តចរិក កិរិយាល្អ រូបសម្រស់ស្រស់ស្អាត ថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់លេច ធ្លោក្នុងចំណោមបេក្ខនារីដ៏ទៃ គណកម្មាការសម្រេចប្រគល់ពានដ៏សិក្ដសមបំផុតចំពោះស្រីស្អាត ហេង រិនសុម៉ាលីតា ជាធីតាឯកសង្គ្រាន្ដ២០២២ នឹងត្រូវទទួលកាតព្វកិច្ចតំណាងឱ្យទេវតាឆ្នាំថ្មី។

ដោយឡែកបើក្រឡេកទៅចាប់អារម្មណ៍ជាមួយធីតាឯកឆ្នាំនេះឃើញថា ហេង រិនសុម៉ាលី មានប្រវត្តិការងារមិនធម្មតានោះទេក្នុងរង្វង់សិល្បៈ ជាពិសេសគឺអាជីពការងារដ៏ល្អ ដែលនារីជាច្រើនប៉ងធ្វើការងារនោះ។

ពោល ក្នុងជួរសិល្បកម្ពុជា ម៉ាលីតា ជាតារាបង្ហាញម៉ូដ ជាតារាសម្ដែងមួយរូប និងជាអ្នកចម្រៀង ដែលមានទឹកដមសម្លេងពីរោះមួយរូបផងដែរ។ ក្រៅពីនោះនាងក៏មានអាជីពការងារមួយផ្សេងទៀតគឺជា នារីអាកាសចរណ៍ (Cabin Crew)

យ៉ាងណាមិញមកុដធីតាឯកសង្ក្រាន្ដរដូវកាលទី៣នេះ ពិតជាសមខ្លាំងបំផុតសម្រាប់ស្រីស្អាតមានសមត្ថភាព ល្អដូច ម៉ាលីតា ដែលនឹងត្រូវតំណាងជាតួអង្គទេវតាឆ្នាំថ្មី ឆ្នាំខាល។ ក្នុងនោះគេសង្កេតឃើញថាមហាជន និងមិត្តរួមអាជីពជាច្រើនបានចូលរួមអបអរសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានម្ចាស់មកុដ ហេង រិនសុម៉ាលីតា៕

អត្ថបទ៖ PAV SREY PICH