មកដឹង​តម្លៃ​ឡាន Land Rover Defender ថ្មី​ប្រើ Plug-in Hybrid

  • 2022-02-14 07:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Land Rover Defender P400e AWD SE ប្រើ Plug-in Hybrid បាន​ចេញ​លក់​ផ្លូវការ​ ដោយ​អាគុយ​របស់​វា​មិនជា​ធំប៉ុន្មានទេ បើ​ប្រៀបធៀប​នឹង​ប្រភេទ​រថយន្ត​នេះ​មួយ​ចំនួន​ក្នុងពេលបច្ចុប្បន្ន។

រថយន្ត SUV ធុនធំនេះ ប្រើម៉ាស៊ីន​សាំង Ingenium ស៊ីឡាំង៤ ចំណុះ ២,០លីត្រ ដំណើរ​ការ​ជាមួយម៉ូទ័រអគ្គិសនី​មួយ​ដែលផលិត​កម្លាំងសរុបបាន ៤០៤សេះ និងកម្លាំង​រមួល ៦៤០ញ៉ូតុនម៉ែត្រ និង​​ប្រអប់លេខ​អូតូ ៨វគ្គ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៥,៦វិនាទី។

ចំពោះ​អាគុយ​របស់​រថយន្តនេះវិញ ជាប្រភេទលីចូអ៊ីយ៉ុង ទំហំ ១៩,២គីឡូវ៉ាត់ម៉ោង ដែលពេលសាកភ្លើងពេញ អាចធ្វើដំណើរ​បានត្រឹម​ចម្ងាយ ៤៣គីឡូម៉ែត្រប៉ុណ្ណោះ។ ការសាកភ្លើង​ក៏ចំណាយពេលយូរទៀតផងដល់ទៅ៧ម៉ោង ឬ​សាកភ្លើងមួយយប់ចោល។ តែយ៉ាងណា វាក៏មានឆ្នាំងសាកលឿន ដែល​អាចសាកពី ០ ទៅ ៨០% ចំណាយពេលប្រហែល ៣០នាទី។

រថយន្ត Defender នេះ បំពាក់​ជាមួយ​កង់ alloy ទំហំ ២០អ៊ីញ, បូមខ្យល់​ដែល​អាចសារ៉េបាន, ប្រព័ន្ធ​ត្រជាក់​ស្វ័យ​ប្រវត្តិ និង​អាចភ្ជាប់កម្មវិធី Land Rover Remote នៅលើស្មាតហ្វូន​ដែល​អាចមើល​កម្រិតថាមពល​អាគុយ​នៅសល់។

រថយន្ត Land Rover Defender ដែលប្រើ Plug-in Hybrid នេះ ត្រូវបាន​ដាក់​លក់​ក្នុងប្រទេសថៃ តម្លៃ ៦ ៩៩៩ ០០០បាត ឬស្មើប្រមាណជាង ២១៥ ០០០ដុល្លារអាមេរិក៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី