Nokia ធ្វើពាណិជ្ជកម្មអួតទូរសព្ទថ្មី ថ្មរស់បាន ៣ ថ្ងៃឯណោះ

  • 2022-02-14 08:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia G21 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្រឡាយ Nokia G20, Nokia X20 ចេញដើមឆ្នាំ ២០២២ របស់ក្រុមហ៊ុន HMD Global កាន់កាប់សិទ្ធម៉ាក យីហោ Nokia ។

ទូរសព្ទកម្រិតមធ្យមក៏ពិតមែន ប៉ុន្តែវាត្រូវបានគេចាប់អារម្មណ៍លើ កម្លាំងថ្មធំដល់ទៅ 5,050mAh ធានាប្រើបាន ៣ ថ្ងៃឯណោះព្រមទាំងមានដុំសាកភ្លើង 18W fast charging មួយផងដែរ។

ចំពោះសមត្ថភាពទូទៅឃើញថា Nokia G21 ប្រើប្រាស់រន្ធដោតប្រភេទ (USB PD 3.0) បញ្ចូនថាមលបានល្បឿនរហ័សកម្លាំងថ្មនោះទៀតសោត NOKIA ពន្យល់ថា ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាសន្សំសំចៃថ្ម Power saving modes ជំនាន់ថ្មី ដែលវាសន្សំបាន ២០% នៃថាមពលថ្មដែលនៅសល់។

រីចំណុចគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតមានដូចជា ជម្រើស RAM 4GB និង 64GB មេម៉ូរី 128GB តម្លៃ ១៩៩ ដុល្លារប៉ុណ្ណោះ។ វាមានអេក្រង់ 6.5-inch HD+ កម្រិត 90Hz ប្រភេទ IPS LCD កាមេរ៉ាក្រោយវិញមានបីគឺ 50MP + 2MP + 2MP ដំណើការដោយ Android 11ស្ដុកដើមតែម្ដង។ ចង់ទិញទេ?

អត្ថបទ៖ រក្សា

អត្ថបទថ្មី