សិស្សនិន្ទេសA តែ៣នាក់នៅខេត្តកែប ទទួលបានរង្វាន់ធំហើយ ពី​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

  • 2022-02-14 08:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ សិស្សនិទ្ទេស A ទាំងបីរូបក្នុងខេត្តកែបទទួលបានរង្វាន់ម៉ូតូ Honda Dream សេរី២០២២ ម្នាក់មួយគ្រឿង សិស្សនិទ្ទេសB ១១នាក់ ទទួលបាន កុំព្យូទ័រLaptop ម្នាក់មួយគ្រឿង និងផ្ដល់ជូន ថវិកាជូនលោកគ្រូអ្នកគ្រូក្នុងម្នាក់១០០ដុល្លារអាមេរិក ក្រោមវត្តមានផ្ទាល់របស់លោក ជំទាវ ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំសិក្សា២០២១-២០២២ ទទួលបាននិទ្ទេស A មានចំនួន រហូតដល់ ១ ៧៥៣ នាក់ ក្នុងនោះខេត្តកែបមានចំនួន៣នាក់ ហើយ បើតាមរបាយការណ៍របស់ ប្រធានមន្ទីរអប់រំខេត្ត បញ្ជាក់ថា ខេត្តកែប មានសិស្សប្រឡងសរុប ៣០៧នាក់ ស្រី ១៦៣នាក់ សិស្ស ដែលបានប្រឡងជាប់សរុប ២៦០នាក់ ស្រី ១៤៤នាក់ ស្មើនឹង ៨៧,៨៦% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសA ចំនួន៣នាក់ ស្រី២នាក់ និទ្ទេសB ១១នាក់ ស្រី ៤នាក់ និទ្ទេសC ៦០នាក់ និទ្ទេសD ៩០នាក់ និងនិទ្ទេសE ៩៥នាក់ ផងដែរ ។

សូមជម្រាបថាការផ្ដល់រង្វាន់នេះត្រូវបាន ធ្វើឡើង តាមរយ:ប្រព័ន្ធ អនឡាញ Zoom ជាមួយលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលជាប់ជ័យលាភី ក្នុងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ចមប្រសិទ្ធ ជាពិសេសឯកឧត្តមបានលើកឡើងថា លទ្ធផលដែលប្អូនៗទទួលបាននាពេលនេះ កើតចេញពីការខិតខំ របស់ប្អូនៗ និងការយកចិត្តទុកដាក់បង្ហាត់បង្រៀន ការជំរុញ ដាស់តឿន អាណាព្យាបាលផងដែរ ហើយទន្ទឹមនិង នេះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាបាននូវសុខសន្តិភាពនិងធ្វើការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសវិស័យអប់រំយុវជន និងកីឡា ដែលកំពុងធ្វើកំណែរទម្រង់ជាបន្តបន្ទាប់ ។

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ