កវីនិពន្ធ សុខ ជំនោរ បើកហាងកាហ្វេដ៏ធំកណ្តាលក្រុង ចំថ្ងៃទិវានៃក្តីស្រលាញ់

  • 2022-02-14 09:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កវីនិព្ធដ៏ល្បីឈ្មោះបោះសម្លេងចាស់វស្សា ក្នុងវិស័យសិល្បៈលោក សុខ ជំនោរ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលកក្រោយសម្ភោធហាងការហ្វេ14feb ជាលក្ខណៈទ្រងទ្រាយធំតែម្តង។

កាលពីព្រឹកមិញនេះ កវីនិព្ធល្បីឈ្មោះ លោក សុខ ជំនោរ បានបើកពិធីសម្ភោធហាងកាហ្វេស14feb រឺ ១៤ កុម្ភៈ មួយកន្លែងនៅកណ្តាលរាជធានីភ្នំពេញយ៉ាងអធឹកអធម ដោយឃើញមានតារាល្បីៗជាច្រើនចូលរួមអបអរសាទរចំពោះលោកផងដែរ។ក្នុងនោះលោកបានបញ្ជាក់ថា សម្រាប់កាសម្ភោធហាងនេះគឺជាការសាកល្បងក្នុងថ្ងៃ១៤កុម្ភៈ ហើយបើកទទួលភ្ញៀងចាប់ពីថ្ងៃទី១៥តទៅ ដែលហាងកាហ្វេនេះគែជាហាងទំនើបបែបស្ទូដយោ។សម្រាប់ការបើកហាងកាហ្វេដ៏កក្រើកនេះ ត្រូវបានគេដឹងថា លោកបានចំណាយទុនអស់ជិត៥០ម៉ឺនដុល្លារឯណោះ សម្រាប់ហាងកាហ្វេមួយនេះ។

រម្លឹកផងដែរថា លោក សុខ ជំនោរ ជាអ្នកនិពន្ធទំនុកច្រៀងចាប់តាំងពីឆ្នាំ២០០៣។ លោកធ្លាប់ឆ្លងកាត់ធ្វើការជាអ្នកនិពន្ធឲ្យផលិតកម្មធំៗចំនួនបី គឺផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្ម Spark Music និងចុងក្រោយលោកនិពន្ធឲ្យផលិតកម្មរស្មីហង្ស មាស។ លោក បានបោះបង់អាជីពនេះមួយរយៈធំ ក្រោយពីលោកមានការងារផ្សេងទៀត រួមទាំងងារជាឯកឧត្ដម ដែលជាទីប្រឹក្សារបស់ក្រសួងព័ត៌មានទៀតផងនោះ។

អត្ថបទ៖ Tep Sovannmoly