ទីបំផុត Mario Maurer ហ៊ានបង្ហោះរូបគូស្នេហ៍ហើយ សម្ពោធចំថ្ងៃបុណ្យក្ដីស្រឡាញ់

  • 2022-02-14 09:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ Mario Maurer បាន​បង្ហាញរូបភាព​ Junji Janjira ដែលជាគូស្នេហ៍សំណព្វចិត្តរាប់ឆ្នាំ ធ្វើឲ្យមហាជន​ភ្ញាក់ផ្អើល និងប្លែកភ្នែកណាស់ ព្រោះរាប់អាន​គ្នាយូរហើយ តារាប្រុសរូបនេះ​មិនដែល​បង្ហោះរូបរបស់​នាង​សូម្បី ១សន្លឹក។

អាច​និយាយបាន​ថា​ Mario ជ្រើសថ្ងៃបង្ហោះ​បាន​ល្អណាស់ គឺចំ​ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ហើយរូបភាព​ដែលលោកបង្ហោះ គឺរូបនារីជាទីស្រឡាញ់ដែលដៃកាន់បាច់ផ្កា ដែលជាកាដូលោកទិញជូនជាពិសេស។ វាពិតជា​រឿង​ប្លែកអារម្មណ៍លើសការព្រាងទុក ព្រោះកន្លងមកតារា​ប្រុសរូបនេះ​មិនដែលបង្ហោះរូបរបស់ Junji ទេ ទោះ​បីកគ្រប់គ្នាដឹង​រឿង​របស់លោកអស់ទៅហើយក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម