ឌី សាវ៉េត ទៅជប៉ុនប្រាថ្នាឃើញផ្ទាល់ភ្នែកនូវបាតុភូតធម្មជាតិចំនួន២ ដែលគេឯងគ្រប់គ្នាមិនចង់ឃើញ

  • 2022-02-15 04:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ ឌី សាវ៉េត ដែលគេផ្ដល់នាមថាជាដួងតារារះ៤ជំនាន់ក្នុងវិស័យសិល្បៈ បានធ្វើឲ្យកូនខ្លួនឯង និងមហាជនភ្ញាក់ផ្អើល ក្រោយពីអ្នកស្រីបង្ហើបថា អ្នកស្រីនៅមានបំណងចេញទៅប្រទេសជប៉ុន ដើម្បីជួបរឿងហេតុណ៍ចំនួន២ ដែលមនុស្សគ្រប់គ្នាមិនចង់ជួបទាល់តែសោះនោះ។

គិតត្រឹមម៉ោង១១ ថ្ងៃទី១៥ ខែកុម្ភៈ នេះ Sabay មិនទាន់អាចទាក់ទងអ្នកស្រី ឌី សាវ៉េត ដើម្បីបញ្ជាក់លើប្រសាសន៍របស់អ្នកស្រី ដែលថាចង់ឃើញបាតុភូតផ្ទុះភ្នំភ្លើង និងរលកព្យុះស៊ូណាមិដោយផ្ទាល់ផ្នែក ថាជាចេតនាពិត ឬក៏អ្នកស្រីគ្រាន់តែនិយាយលេងសើចនោះទេ? ព្រោះបាតុភូតទាំងពីរនោះ គឺជាមហាវិនាសកម្មនៅប្រទេសជប៉ុន ហើយមនុស្សគ្រប់គ្នាមិនចង់ឃើញ ឬចង់ជួបឡើយ។

ផ្ដើមដោយសំនួរ ថាតើប្រទេសណាដែលម៉ាក់ចង់ទៅលេងក្នុងក្ដីស្រមៃ? ពីកូនស្រីដ៏រូបស្រស់សោភាម្នាក់ តាមបណ្ដាញសង្គមTik Tok អ្នកស្រី ឌី សាវ៉េត បានឆ្លើយដោយមិនដំអក់យូរថា៖“ចង់ទៅជប៉ុន មានមូលហេតុ២យ៉ា គឺទី១ ចង់ទៅមើលស៊ូណាមិ ផ្ទាល់ហ្មង ព្រោះយើងមើលតាមទូរទស្សន៍មិនអស់ចិត្ដទេ ចង់មើលអាទឹកហ្នឹង វាខ្ចាយមកវាល្បើកផ្ទះ ល្បើកមនុស្សអីហៀរហូរ ចង់ឃើញផ្ទាល់អីចឹង ហើយទី២ ចង់ឃើញភ្នំភ្លើងហ្នឹងផ្ទុះទៀត…ចង់មើលអ្ហែងផ្ទុះរបៀបម៉េច? វាមកតាមណាអីតាមណា? ចង់មើលជិតអីចឹងហ្មង”។

ក្ដីស្រមៃរបស់តារាសម្ដែងជើងចាស់ ឌី សាវ៉េត នេះ ទំនងអាចជាការនិយាយលេងសើចច្រើនជាង ព្រោះគេសង្កេតសកម្មភាព និងទឹកចិត្ដរបស់អ្នកគ្រូ មានគុណធម៌ និងសប្បុរសបំផុតចំពោះមនុស្សជាតិ។ ម្យ៉ាងនៅតុអាហារដែលមានវត្ដមានអ្នកស្រី និងកូន គេឃើញការនិយាយលេងសើចច្រើន ថែមទាំងនិយាយភាសាជប៉ុនបង្កប់នូវកាយវិការកំប្លុកកំប្លែងទៀតផង៕

ជិន សុភ័ក្ដ្រ