តោះ! មើលលេងៗអ្នកចង់ទិញ Galaxy S21/S20 និង S10 មួយទឹកប្រើពេលនេះ

  • 2022-02-16 00:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថាកំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung គឺត្រកូល S បានប្រកាសចេញជាផ្លូវការ តែសម្រាប់ម៉ូដែលត្រកូល S10, S20 និង 21 ក៏​នៅ​មាន​លក់​តាម​ហាង​សម្រាប់​ម៉ូដែល​មួយទឹក​ដែល​មាន​តម្លៃ​ធូរៗ។

Galaxy S21 Ultra

Samsung ត្រកូល S ឆ្នាំនេះ​ចេញ​មក​រាង​ប្លែក​បន្តិច​ជា​មួយ​រូប​រាង​ស្រដៀង​ខ្លាំង​ទៅ​និង​ត្រកូល Note និង​មាន​ប៊ិច​មក​ជា​មួយ​ស្រាប់។ តែ​កុំ​ទាន់​គិត​ដល់ S22 ដែល​ទើប​ចេញ​អី បើ​នៅ​ចាប់​ចិត្ត​ជា​មួយ Galaxy S ជំនាន់​មុន​គឺ S10, S20 និង S21 អាច​កាន់​លុយ​ទៅ​រក​ទិញ​មួយ​ទឹក​តាមហាងនៅ​មាន​គុណភាព​ល្អៗអាចគិតគូរបាន។

  • Galaxy S21 Ultra មួយទឹក មាន​តម្លៃ​ខ្ទង់ ៦៥០ ទៅ ៧០០ដុល្លារ
  • Galaxy S21 មួយទឹក មាន​តម្លៃ​ខ្ទង់ ៥៧០ ទៅ ៦១០ដុល្លារ
  • Galaxy S20 Ultra មួយទឹក មាន​តម្លៃ​ខ្ទង់ ៣៩០ ទៅ ៤៣០ដុល្លារ
Galaxy S20 Ultra
  • Galaxy S10+ មួយទឹក មាន​តម្លៃ​ខ្ទង់ ១៨០ ទៅ ២២០ដុល្លារ
  • Galaxy S10 មួយទឹក មាន​តម្លៃ​ខ្ទង់ ១៥០ ទៅ ២០០ដុល្លារ

ក្រុមហ៊ុន Samsung ទើប​និង​ប្រកាស​ចេញ​ត្រកូល S22 កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជា​មួយ​ការកម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី ១០ ដល់ ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល Samsung ផ្លូវការ Galaxy S22 មាន​តម្លៃ ៨៩៩ដុល្លារ Galaxy S22+ តម្លៃ ១ ០៤៩ដុល្លារ Galaxy S22 Ultra តម្លៃ ១ ៣៩៩ដុល្លារ៕

សូមបញ្ជាក់​ថា ចំពោះតម្លៃខាង​លើ​នេះ​អាច​មាន​ការ​ប្រែប្រួល​ខុសគ្នានៅតាមហាង និង​គុណភាពទូរសព្ទផ្ទាល់។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី