រកឃើញហើយ! ជើងខ្លាំងនិន្ទេសA លំដាប់ពិន្ទុ១០០.០០ តាមពិតមកពីខត្តមួយនេះសោះ

  • 2022-02-16 02:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឲ្យបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ននៅតាមវិទ្យល័យរៀងៗខ្លួនរួចមក យើងបានក៏បានរកឃើញជើងខ្លាំងសិស្សដែលទទួលបាននិន្ទេសAគ្រប់មុខវិជ្ជា ពោលគឺមានលំដាប់ពិន្ទុ១០០.០០ គឺបានទៅលើសិស្សមានឈ្មោះថា ជេស ស៊ិន ឌី លេខតុ ១១៤មកពីវិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្តាល។នេះបើយោងតាមគេហទំព័ររបស់វិទ្យាល័យ ហ៊ុន សែន ស្អាងកាលពីថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០២១។

បាក់ឌុបឆ្នាំ២០២១យើងឃើញថាបេក្ខជនមកពី វិទ្យាល័យហ៊ុន សែន ស្អាង ខេត្តកណ្តាល បានលើកមុខលើកមាត់ឲ្យ វិទ្យាល័យខ្លួនឯងជាខ្លាំង ហើយអ្វីដែលពិសេសនិងចាប់អារម្មណ៍ជាងនេះទៀតនោះគឺ សិស្សនៃវិទ្យាល័យហ៊ុន សែន ស្អាង ខេត្តកណ្តាល មានបេក្ខជនជាប់និទ្ទេសA រហូតដល់ទៅ ១៧នាក់ឯណោះ។

សូមជម្រាបថា បេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ហើយសិស្សនិន្ទេសនៅក្នុងឆ្នាំសិក្សា២០២១នេះវិញ ពោលគឺបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន រហូតដល់ទៅ ១៧៥៣ នាក់៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ