ទិដ្ឋភាព និងពាក្យពេចន៍ដ៏កម្រចេញពីមាត់តារាល្បីៗចំពោះគ្រួសារ​ នាដើម​ឆ្នាំ២០២២

  • 2022-02-16 03:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថ្ងៃ១៤ កុម្ភៈ ដែលជាទិវា នៃក្ដីស្រឡាញ់ បានកន្លងផុតទៅ២ថ្ងៃទៅហើយក្ដី ប៉ុន្ដែគេនៅឃើញគ្រួសារតារាសម្ដែង និងចម្រៀងជាច្រើនបង្ហាញពីភាពផ្អែមល្ហែមចំពោះគ្នា ជាពិសេសផ្ដល់ក្ដីស្រឡាញ់ចំពោះកូនៗ។ ថ្ងៃនេះ Sabay សូមបង្ហាញជូនទិដ្ឋភាព និងពាក្យពេចន៍ដ៏កម្ររបស់តារាទាំងនេះនិយាយទៅកានដៃគូជីវិត និងកូនជាទីស្រឡាញ់។

១/តារាចម្រៀង សួស វីហ្សា។ នាង បានដាក់រូបបេះដូងជាច្រើន ដើម្បីជំនួសចំណងជើងដែលនាងបង្ហោះរូបថតផ្អែមល្ហែមជាច្រើនសន្លឹកជាមួយកូន និងស្វាមី។

២/តារាសម្ដែង គង់ ច័ន្ទស្រីមុំ។ នាង និយាយថា គ្រប់ពេល គ្រប់ទីកន្លែងឲ្យតែមានអ្នកទាំងពីរ គឺស្វាមី និងកូនស្រី នោះជាថ្ងៃនៃក្តីស្រលាញ់សម្រាប់នាងគ្រប់ពេល។

៣/ តារាម៉ូដែល ឌី សូនីតា។ នីតា លើកកូនបី ដោយបង្ហាញមុខកូនដ៏គួរឲ្យស្រឡាញ់ រួចនិយាយជំនួសកូនថា៖ “ជូនសេចក្ដីស្រឡាញ់ទៅបងប្អូន អ៊ុំពូមីងគ្រប់ៗគ្នាទុកជាកាដូ”។

៤/តារាចម្រៀង ខាត់ សុឃីម។ អ្នកនាង និយាយថា គេងជាមួយគ្នា ឱបគ្នាទាន់អ្នកនៅមានពេល កុំខ្លាចឈ្លក់វង្វេងនឹងទង្វើមួយនេះ។ ក្មេងៗមានកុមារភាពតែម្តងទេ ពេលដែលគេធំឡើង គេនឹងមានផ្លូវជីវិតផ្ទាល់ខ្លួនរបស់គេ។

អ្នកនាង បន្ថែមថា គេងឱបគ្នា ស្តាប់នូវសំឡេងបេះដូង ខ្យល់ដង្ហើមចេញចូលទៅវិញទៅមក នោះជាពេលវេលាដែលអស្ចារ្យបំផុត។ រីករាយជាមួយកុមារភាពរបស់កូន និងនៅក្បែរកូន ស្រលាញ់កូនពេញបេះដូង ពីព្រោះនៅពេលកូនធំឡើង អ្នកនឹងមិនមានពេលវេលាច្រើន ដើម្បីឱបកូនទៀតទេ។

៥/ ពិធីករ ជា វណ្ណារិទ្ធ។ លោក បានអរគុណសម្រាប់ក្តីស្រលាញ់ដ៏លេីសលប់ ហើយលោកក៏ស្រលាញ់ភរិយា និងកូនខ្លាំងបំផុតដែរ៕

ជិន សុភ័ក្ដ្រ