បឹងយក្សម៉ាយ ជាបឹងកើតចេញពីបន្ទុះភ្នំភ្លើងធំជាងគេបង្អស់របស់កម្ពុជា តែមិនសូវមានអ្នកស្គាល់
- 2022-02-16 08:36:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងយក្សម៉ាយ ជាបឹងកើតចេញពីបន្ទុះភ្នំភ្លើងធំជាងគេបង្អស់របស់កម្ពុជា តែមិនសូវមានអ្នកស្គាល់
ចន្លោះមិនឃើញ
"បឹងយក្សម៉ាយ"ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ដែលមានចំងាយប្រមាណជា ៧២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរីនៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់គឺជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង។
បឹងយក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជាបឹង ដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី នឹងមានសម្រសស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាពេលខ្លះមានការលំបាកខ្លាំង ឬ ត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ដោយទឹកជនលេចអូ ដាច់ផ្លូវ កាត់វាលភក់ជ្រាំខ្លាំង។
ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយ នៅរដូវប្រាំអាចប្រព្រឹត្តទៅបានជាធម្មតាជាមួយផ្លូវលំមួយកំណាត់ និង ផ្លូវព្រៃមួយកំណាត់ បឹងយក្សម៉ាយ មានមនុស្សតិចណាស់ ដែលបានឃើញ និង ស្គាល់បឹងមួយនេះ បើទោះជា បឹងយក្សម៉ាយជាបឹងដែលកើតចេញពីមាត់ភ្នំភ្លើងដូចជាបឹងយក្សឡោមក៏ដោយ។
គួររម្លឹកថាខេត្តរតនគីរី គឺជាខេត្តដែលសម្បូរទៅដោយភ្នំភ្លើងងាប់ជាច្រើន ដែលបច្ចុប្បន្នក្លាយទៅជាបឹង ដូចជា បឹងយក្សម៉ាយនេះ បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម នឹង បឹងការ៉ា ឬអ្នកស្រុកហៅថាបឹងភ្លោះជាដើម៕ ប្រភពរូប៖ Learnmore