មើល​មួយ​ភ្លែត​តិច​ច្រឡំ នេះ​គឺបឹងយក្សអោម ឬ បឹងភ្លោះ មានរូបរាងដូចមនុស្សភពផ្កាយ ភ្ញៀវទេសចរ​កម្រទៅដល់ណាស់!

  • 2022-02-17 04:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹងយក្សអោម ឬ យក្សក្រា ដែលអ្នកស្រុកតែងហៅម៉្យាងទៀតថា «បឹងភ្លោះ» គឺជាប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដ៏ស្រស់ត្រកាល កើតចេញបន្ទុះភ្នំភ្លើងមានទីតាំងស្ថិតនៅ ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី និងមានចម្ងាយប្រមាណជា ៦៥ គីឡូម៉ែត្រពីវិមានឯករាជ្យក្រុងបានលុង។

ប្រសិនបើយើងនិយាយអំពីចំណុច ទាក់ទាញនៃរមណីយដ្ឋានបឹងយក្សអោមដែលធ្វើអោយភ្ញៀវទេសចរ បំភ្លេចមិនបាននោះគឺសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យសម្រាប់ ភ្ញៀវទេសចរដែលលោកចូលចិត្តបែបធម្មជាតិ ឮសំឡេងសត្វយំចេបៗ ជាទីឋានលម្ហែ ដ៏ស្ងប់ស្ងាត់ហាក់បីដូចជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានភ្លេច អស់នូវទុក្ខកង្វល់។

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានបឹងយក្សអោម ភ្ញៀវទេសចរអាចនឹងត្រូវធ្វើដំណើរថ្មើរជើង តែមិនមានការធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកឡើយ រីកន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានបឹងយក្សអោម គឺពុំទាន់មានខ្យូសអង្គុយ ឬក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរដែរ ។បឹងយក្សអោមក៏ពុំទាន់មានកន្លែងស្នាក់នៅសមស្រប ពុំទាន់មានបឹងហ្គាឡូ ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេពោលគឺធម្មជាតិព្រៃភ្នំសុទ្ធសាធតែម្តង ។

សូមជម្រាបថា ខេត្តរតនគីរី គឺជាខេត្តដែលសម្បូរទៅដោយភ្នំភ្លើងងាប់ជាច្រើន ដែលបច្ចុប្បន្នក្លាយទៅជាបឹង ដូចជា បឹងយក្សម៉ាយនេះ បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម និង បឹងការ៉ា ឬអ្នកស្រុកហៅថាបឹងភ្លោះជាដើម៕

ប្រភពរូបថត៖អស្ចារ្យកម្ពុជា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ