ដឹងអត់ថា! ក្រៀល សត្វស្លាប មានកម្ពស់ខ្ពស់បំផុតលើលោក និងឆ្លាក់ជាប់ប្រាសាទបាយ័នតាំងពីបុរាណ ពេលនេះសល់មិនច្រើនទេនៅកម្ពុជា
- 2022-02-17 07:09:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា! ក្រៀល សត្វស្លាប មានកម្ពស់ខ្ពស់បំផុតលើលោក និងឆ្លាក់ជាប់ប្រាសាទបាយ័នតាំងពីបុរាណ ពេលនេះសល់មិនច្រើនទេនៅកម្ពុជា
ចន្លោះមិនឃើញ
ប្រិយមិត្តមានដឹងអត់ថាសត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយវាអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧០ ម៉ែត្រឯណោះ ។សត្វក្រៀលរស់នៅតាមតំបន់អភិរក្សនិងការពារទេសភាពច្រើនទូទាំងព្រះរាជាណាចក្រកម្ពុជាប្រមាណជិត២០០ក្បាល ជាពិសេសសត្វក្រៀលក៏ត្រូវបានដូនតាខ្មែរយើងឆ្លាក់នៅជាប់ជញ្ជាំងប្រាសាទបាយ័នផងដែរ។នេះបើយោងទៅតាមការលើកឡើងរបស់ឯក នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ជាទូទៅសត្វក្រៀលមានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀល អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។សត្វមេអាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូននោះញាស់បាន ។
សត្វក្រៀលនេះទៀតសោត មាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វាធ្វើឲ្យ ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។
សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ចាប់ផ្តើមបង្ករកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្ករកកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពអាងត្រពាំងថ្ម និងតំបន់ខ្លះនៃខេត្តស្ទឹងត្រែង និងរតន:គីរី ជាដើម។ជាពិសេសក្រៀល ប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។
ប្រភពរូបថត៖Meas Panha-NLC-BL and Lsp Gallery