បើទៅបាងកក ប៉ះចំផ្លូវកោងមួយមានរថយន្តជាច្រើនចុចស៊ីផ្លេ កុំឆ្ងល់ ព្រោះមានមូលហេតុព្រឺក្បាលមួយនៅពីក្រោយ

  • 2022-02-17 08:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើអ្នកធ្វើដំណើរទៅកម្សាន្តនៅទីក្រុងបាងកកប្រទេសថៃ ហើយទៅក្បែរតុលាការឧក្រិដ្ឋកម្មបាងកក នៅម្ដុំផ្លូវកោងមួយឈ្មោះ រ៉ាឆាដា អ្នកនឹងឭរថយន្តជាច្រើនចុចស៊ីផ្លេ និងបន្ថយល្បឿន។

ក្រៅពីសំឡេងលាន់ឭដោយការស៊ីផ្លេ អ្នកក៏អាចនឹងប្រទះភ្នែកឃើញផងដែរនូវ អាស្រម និងគ្រឿងតង្វាយជាច្រើនបានទុកនៅទីនោះ ដោយសារតែវាគឺជា​ទីតាំង ចាត់ទុកថាមានជើងកប ដែលមនុស្សជាង ១០០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។

​អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ចរាចរណ៍ បានអះអាងថាពេលដែលមុននឹងជួបគ្រោះថ្នាក់ ពួកគេបានឃើញស្រមោលខ្មៅមួយលោតចេញពីដើមឈើ ហើយរត់កាត់ចំពីមុខរថយន្ដរបស់ពួកគេ។ មនុស្សជាច្រើនជឿថាព្រលឹងអ្នកស្លាប់បាត់បង់ជីវិតនៅទីនោះកំពុង​យកជីវិតអ្នកផ្សេងទៀតដើម្បីមកស្នងកន្លែងរបស់ខ្លួន។

​អ្នកបើកបរឆ្លងកាត់តំបន់ផ្លូវកោងនេះ តែងបន្ថយល្បឿន ហើយកុំភ្លេចចុចស៊ីផ្លេឭៗ ដើម្បីដេញវិញ្ញាណអាក្រក់ឱ្យទៅឆ្ងាយ ដែលទិដ្ឋភាពនេះនឹងធ្វើឲ្យអ្នកមិនដឹងរឿងងឿងឆ្ងល់ ហើយអ្នកដែលដឹងរឿងព្រឺសំបុរ ជាក់ជាមិនខាន៕

ប្រភព៖ pantip   ប្រែសម្រួល៖ សៀនហួរ