ខ្លាច Fan បារម្ភ Yeonjun (TXT) ចេញឆ្លើយឆ្លង Update ពីស្ថានភាពខ្លួនក្រោយឆ្លងកូវីដ១៩

  • 2022-02-18 02:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៦ ខែកុម្ភៈ BIGHIT MUSIC បាន​ជូនដំណឹង​ថា​ Yeonjun (TXT) បាន​តេស្ត និងរកឃើញថា​បាន​ឆ្លងជំងឺកូវីដ១៩ នៅលើ Weverse ឲ្យអ្នកគាំទ្រ​បាន​ដឹង។ ពេលនេះសាមីខ្លួនមក Update ពីស្ថានភាពរបស់ខ្លួនឲ្យ Fan បាន​ដឹង។

កាលពីថ្ងៃសៅរ៍ Yeonjun ស្រាប់តែមាន​អាការៈឈឺក្បាល ហើយក៏បាន​តេស្តម្ដងហើយ ឃើញថា​លទ្ធផលគឺ វិជ្ជមាន។ ២-៣ថ្ងៃក្រោយ ស្រាប់តែលោកប្លែកក្នុងខ្លួន និង​មាន​រោគសញ្ញាចេញមកថែមទៀត ទើបតេស្តជាថ្មីនៅថ្ងៃទី១៦ ក៏ចេញ​លទ្ធផល វិជ្ជមាន​តែម្ដង។ នេះបើតាមការឲ្យដឹងពី BIGHIT MUSIC។ ផលិតកម្ម​នៅបាន​បញ្ជាក់ទៀតថា ដោយដឹង​ថា​ខ្លួនមិនសូវស្រួលខ្លួន Yeonjun ក៏បាន​នៅ​ឆ្ងាយពីសមាជិកក្រុមផ្សេងទៀតភ្លាមៗ។ បន្ថែមពីលើនេះ លោកក៏បាន​ចាក់វ៉ាក់សាំងគ្រប់ ២ដូសរួចហើយដែរ ឯអាការៈដែលលោកជួបក៏មិនមានអ្វីច្រើនក្រៅពី វិលមុខ និងឈឺបំពង់កតិចៗ។ បច្ចុប្បន្ន Yeonjun កំពុងសម្រាកព្យាបាល​នៅផ្ទះ និង​រង់ចាំការ​ណែនាំបន្ថែមពីមន្ត្រីសុខាភិបាល។

ដោយឡែក​ថ្មីៗនេះ Yeonjun បាន​ Update ពីស្ថានភាពរបស់ខ្លួន ឲ្យអ្នកគាំទ្រ​ទាំងអស់ (MOA) បាន​ដឹងហើយ​​ក្រោយគ្រប់គ្នាសម្ដែង​ការបារម្ភចំពោះលោក។

ពេល Fan ណែនាំ ពីវិធីថែសុខភាព
Yeonjun: ទទួលបាន
MOA : ឆាប់ជា Yeonjun, កុំឈឺណា៎!
MOA: អត់អីណា៎ហី?

Yeonjun: ខ្ញុំខ្លាំងជាងជំងឺហ្នឹងទៀត! MOA: ពិតមែនហើយ! សម្រាកឲ្យបាន​ច្រើន!

ក្រៅពី Yeonjun មិនមាន​សមាជិក TXT រូបណា​មាន​អាការៈប្លែកក្នុងខ្លួនទេ ហើយគ្រប់គ្នាក៏បាន​តេស្ត និង​ចេញលទ្ធផល អវិជ្ជមានទាំងអស់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី