នេះហើយប្រវត្តិដ៏កម្សត់ ឡេង ណូរ៉ា ផ្ញើជីវិតក្នុងមណ្ឌលកុមារកំព្រា រស់នៅគ្មានឪពុកម្ដាយមើលថែតាំងពីអាយុ៦ឆ្នាំ

  • 2022-02-19 05:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡេង ណូរ៉ា យុវជនវ័យក្មេងអាយុ ១៧ ឆ្នាំ កំពុងកសាងកេរឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ។ យុវជនរូបនេះត្រូវបានអ្នកគាំទ្រកត់សម្គាល់នូវសមត្ថភាពរបស់គេ និងពិសេសគឺទៅលើពណ៌សម្បុរ រូបសម្បត្តិរបស់គេ ដោយអ្នកគាំទ្រចង់ដឹងថា កីឡាករដ៏ឆ្នើមរូបនេះមានប្រវត្តិសាវតាបែបណា តើឪពុកម្ដាយជាជាតិសាសន៍អ្វី។

ថ្ងៃនេះយើងមកដឹងប្រវត្តិដ៏កម្សត់ខ្លះៗ របស់ ឡេង​ ណូរ៉ា​ មុនក្លាយជាកីឡាករបាល់ទាត់មួយរូបក្នុងក្រុមជម្រើសជាតិកម្ពុជា ។ តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា ឡេង ណូរ៉ា បានបាត់បង់ឪពុកជនជាតិហ្គាណា​ តាំងពីគេអាយុ៦ឆ្នាំ មកម្ល៉េះ។ រូបគេត្រូវបានម្ដាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយកន្លែងនៅសង្កាត់ភ្នំពេញថ្មី ។ ណូរ៉ា មានបងប្អូនទាំងអស់ ៤នាក់ មុនពេលខ្លួនត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយ ទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា។

តាមប្រភពពី TVK ជីវិតរស់នៅក្នុងអង្គការ ណូរ៉ា​ ទទួលបានការមេីលថែ​ រៀនសូត្រ​ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា​ នាឆ្នាំ​ ២០១៩ ។ ឡេង ណូរ៉ា​ ឈ្នះពានមួយចំនួននៅទីនោះដូចជា​ ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន​ FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែង នៅឆ្នាំ២០២១​ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។ ក្នុងក្រុមជម្រេីសជាតិ​ គេជាប់តាំងពីឈុត​ U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនអោយក្រុមធំក្នុងជំនួប​តទល់អ៊ីរ៉ាក់​ ប្រចាំវគ្គជម្រុះ World Cup។

​បន្ទាប់ពី ស៊ិន​ សុវណ្ណមករា គេជាកីឡាករវ័យក្មេងជាងគេទី២ ដោយមានអាយុ ១៧ ឆ្នាំ ៕

អត្ថបទថ្មី