UPDATE: តារាល្បីៗបន្តជួយឧបត្ថម្ភ អៀង ចេនឡា ដែលកំពុងឈឺធ្ងន់គួរបារម្ភ
- 2022-02-19 06:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UPDATE: តារាល្បីៗបន្តជួយឧបត្ថម្ភ អៀង ចេនឡា ដែលកំពុងឈឺធ្ងន់គួរបារម្ភ
ចន្លោះមិនឃើញ
សប្បុរសជន ក្នុងនោះមានតារាៗជាច្រើននាក់ បាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ ជួយដល់តារាសម្ដែង អៀង ចេនឡា ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល ក្រោយជំងឺរលាកស្រោមខួរក្បាលធ្វើទុក្ខខ្លាំង ឈានដល់ដំណាក់កាលចុងក្រោយ។
ក្នុងនាមជាមិត្តរួមអាជីព តារាជាច្រើននាក់បានចូលរួមជាថវិកា ក្នុងបំណងជួយសម្រាលថ្លៃព្យាបាល ដល់លោក **អៀង ចេនឡា** ព្រមទាំងសង្ឃឹមថា សភាពជំងឺរបស់លោកបានប្រសើរឡើងវិញ។
ដោយឡែកបើតាមការបង្ហាញរបស់លោក សុខ រ៉ាស៊ី ដែលជាពិធីករដ៏ល្បី និងក៏ត្រូវជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា ផងនោះ បានបង្ហោះថ្លែងអំណរគុណជាបន្តបន្ទាប់ចំពោះម្ចាស់ទានទាំងឡាយ ដែលមានសទ្ធាជួយបងប្រុសលោកក្នុងគ្រានេះ។
ប៉ុន្មានថ្ងៃនេះសង្កេតឃើញថាអ្នកដែលបានចូលរួមឧបត្ថម្ភមាន៖
- លោក ព្រាប សុវត្ថិ
- លោក G-Devith
- កញ្ញា សុខ សីឡាលីន
- លោកសុគន្ធ ថេរ៉ាយុ
- អ្នកនាង ស្រីអូន
- អ្នកនាង សុគន្ធ នីសា
- លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ធលក្ខិណា
- លោក អ៊ឹម ជីវ៉ា
ដោយឡែក មកដល់រសៀលនេះក៏ឃើញមានសប្បុរសជនបង្ហាញមុខជាបន្តបន្ទាប់ តាមការឲ្យដឹងពីលោក សុខ រ៉ាស៊ី ដោយក្នុងនោះរួមមាន៖
- អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
- អ្នកនាង ពេជ្រ សោភា
- អ្នកនាង មាស សុខសោភា និងស្វាមី
- លោក ឆន សុវណ្ណរាជ