មិត្តល្អ Hara & Sulli លាគ្រប់គ្នាទៅកន្លែងស្ងប់មែន តែរូបភាពអនុស្សាវរីយ៍រក្សាដដែលដូចទើបថតថ្មីៗ
- 2022-02-20 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តល្អ Hara & Sulli លាគ្រប់គ្នាទៅកន្លែងស្ងប់មែន តែរូបភាពអនុស្សាវរីយ៍រក្សាដដែលដូចទើបថតថ្មីៗ
ចន្លោះមិនឃើញ
ទោះបី តារា K-Pop ២នាក់គឺ Sulli និង Hara បានឃ្លាតទៅសែនឆ្ងាយពីលោកនេះ ប៉ុន្តែរូបភាព និងស្នាដៃរបស់អ្នកទាំង ២នៅតែដិតជាប់បេះដូងអ្នកគាំទ្រ។ រម្លឹកទៅកាលពីថ្ងៃទី ១៤ ខែតុលា Sulli បានសម្រេចបញ្ចប់ជីវិតគ្មានស្ដាយស្រណោះ ហើយក្រោយមកជាង ១ខែមិត្តល្អរបស់នាងគឺ Hara ក៏ចាកចេញទៅទៀត។
ដូចប្រិយមិត្តភាគច្រើនជ្រាបស្រាប់ថា Goo Hara និង Sulli មានមុខមានមាត់ក្នុងពិភពសិល្បៈរយៈពេលជាច្រើនឆ្នាំណាស់មកហើយតាំងពីល្បីត្រឹមនៅអាស៊ី រហូតដល់ប៉ែកអឺរ៉ុប និងទូទាំងពិភពលោក។ អ្នកទាំង ២បានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នាក៏យូរហើយដែរ ប៉ុន្តែពេលនេះពួកគេចាកចេញទៅកន្លែងស្ងប់ពីគ្រប់គ្នាហើយ ប៉ុន្តែក៏បានបន្សល់ទុកនូវរូបថតអនុស្សាវរីយ៍ជាការចងចាំល្អៗដល់អ្នកគាំទ្រ។ ទស្សនាដូចខាងក្រោម៖