ឡានរបស់​ Land Rover ពីរបីឆ្នាំទៀត បំពាក់​ AI និង​បើកបរស្វ័យ​ប្រវត្តិ

  • 2022-02-21 02:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jaguar Land Rover បាន​ប្រកាស​ឱ្យដឹងថា ខ្លួនបាន​បង្កើត​ដៃគូយុទ្ធសាស្រ្ត​ជាមួយ​ក្រុមហ៊ុនជំនាញ​កុំព្យូទ័រ NVIDIA ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ និង​បំពាក់​ AI លើ​រថយន្ត​។

ក្រុមហ៊ុនអង់គ្លេស​នេះ​បញ្ជាក់​ថា ចាប់ពីឆ្នាំ​២០២៥ទៅ រថយន្តថ្មីៗ​របស់ Jaguar និង Land Rover នឹង​ត្រូវផលិតឡើង​លើ​កម្មវិធី NVIDIA DRIVE Software។ វា​នឹង​ផ្តល់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​សកម្ម ការបើកបរស្វ័យប្រវត្តិ និង​ប្រព័ន្ធចូលចត ព្រមទាំង​ប្រព័ន្ធ​ជំនួយ​អ្នក​បើកបរ។ បន្ថែមលើសនេះ បច្ចេកវិទ្យា AI នឹង​គ្រប់គ្រង​ដំណើរការ​របស់​រថយន្ត​ផងដែរ។

លោក Thierry Bollore នាយកប្រតិបត្តិ Jaguar Land Rover បាន​បញ្ជាក់ថា ក្រុមហ៊ុន​លោក​នឹង​ក្លាយ​អ្នក​បង្កើត​រថយន្ត​ប្រណីត​បំផុតរបស់​ពិភពលោក ហើយផ្តល់​សេវាកម្មយ៉ាងល្អឥតខ្ចោះ​សម្រាប់​អតិថិជន។ «ការ​ចាប់ដៃគូគ្នាជាមួយនឹង NVIDIA គឺ​ជាការដោះសោពិភពលោក​នូវ​រថយន្ត​អនាគត​របស់យើង»។

គួរ​ដឹងថា ប្រព័ន្ធ​នេះ​នឹងផ្អែកលើ​ NVIDIA DRIVE Hyperion ដែលមាន​កម្មវិធី DRIVE Orin, DRIVE AV និង DRIVE IX ព្រមទាំង​ប្រព័ន្ធបណ្តាញ​ និង​សេនស័រជុំវិញ។ ក្នុងនោះ DRIVE Orin ជាខួរក្បាល​របស់​រថយន្ត៕

អត្ថបទ៖ សំភី