កាន់តែចាស់កាន់តែផ្អែមហើយមុត! អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារជូនពរជំទាវស្រីតូច ចំណាន អានហើយរំភើបជំនួស

  • 2022-02-21 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភពហ្វេសបុកផ្ទាល់របស់ អ្នកឧកញ៉ា គិត ម៉េង ម្ចាស់មុខជំនួញរាប់រយពាន់លានក្នុងដៃ បានបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារជូនពរថ្ងៃកំណើតជំទាវស្រីតូច ចំណាន ឃើញហើយឡើងរំជួលចិត្ត អាចញញឹមម្នាក់ឯងក៏ថាបាន។

ស្នេហារវាងអ្នកទាំងពីរពោលគឺគាត់កាន់តែចាស់កាន់តែផ្អែមល្ហែម មិនចាញ់ក្មេងៗនោះទេ ចង់ដឹងថាស្នេហាវ័យចំណាស់នៃអ្នកមានស្ដុកស្ដម្ភរូបនេះ ផ្អែមប៉ុណ្ណា សូមមកដឹងពីខ្លឹមសារជូនពរ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅខាងក្រោមនេះ៖

អ្នកឧកញ៉ា គិត ម៉េង​ «សុភាសិតមួយពោលថា ចិត្តអាចមើលឃើញជ្រៅជាងកែវភ្នែក។ ខ្ញុំប្រាកដជាអាចបញ្ជាក់បានថានេះគឺជាការពិត នៅពេលខ្ញុំយកចិត្តភរិយារបស់ខ្ញុំ ចំណាន។ ពិតណាស់ដែលខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ឆ្នាំក្នុងថ្ងៃនេះ ដោយមានអារម្មណ៍រំភើបរីករាយជាងថ្ងៃធម្មតា ដើម្បីអបអរខួបកំណើតភរិយាខ្ញុំ ចំណាន។ ពាក្យពេចន៍ជូនពរនឹងមិនគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការពិពណ៌នាដែលខ្ញុំចង់ប្រាថ្នាផ្តល់ឱ្យភរិយារបស់ខ្ញុំនោះទេ។

អូនសម្លាញ់ អូនគឺជាវីរនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន។ បងសូមជូនពរឲ្យអូនទទួលបានការស្រឡាញ់គាំពារ និងមានកម្លាំងថាមពលមាំទាំ ដើម្បីបន្តផ្តល់នូវក្តីសង្ឃឹមនិងជំរុញទឹកចិត្តដល់មនុស្សជាច្រើន និងគ្រប់វ័យ។ បងសូមកោតសរសើរពីស្មារតី និងភាពក្លាហានរបស់អូនក្នុងការប្រឈមរាល់បញ្ហានានា។ បងជូនពរឲ្យអូនទទួលបានការគាំទ្រជានិច្ចរាល់កិច្ចការដែល អូនបំពេញ ហើយនឹងតែងតែមានពេលវេលារីករាយ ជួបតែសេចក្តីសុខ និងភាពស្ងប់សុខជានិច្ច ទោះជាជីវិតប្រចាំថ្ងៃរបស់យើងរវល់យ៉ាងណាក៏ដោយ។

បងសូមបន់ស្រន់ឲ្យភាពខ្វល់ខ្វាយទាំងឡាយចៀសឆ្ងាយពីរូបអូន ហើយជំនួសមកវិញតែភាពរីករាយ។ បងជូនពរឲ្យថ្ងៃកំណើតនេះនាំមកនូវភាពរំភើបរីករាយដល់អូន។ បងសូមជូនពរឲ្យអូនជួបប្រទះតែអ្វីដែលអូនពេញចិត្តនៅក្នុងជីវិតនេះ។ ដោយក្ដីស្រទ្បាញ់ចេញពីបេះដូងរបស់បង។ រីករាយថ្ងៃកំណើត អូនសម្លាញ់!» ៕

អត្ថបទដោយ៖ ស៊ូ អីន