អ្នកស៊ើបការណ៍ Facebook ត្រូវបានចក្រភពអង់គ្លេសតាមប្រមាញ់

  • 2022-02-21 07:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមកាសែត Daily Mail បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បើកការស៊ើបអង្កេតផ្ទៃក្នុងមួយដើម្បីកំណត់អត្តសញ្ញាណ អ្នកស៊ើបការណ៍ ដែលប្រហែលជាបានលេចធ្លាយព័ត៌មានលម្អិតសម្ងាត់អំពីផែនការរបស់ខ្លួនក្នុងការគ្រប់គ្រង Facebook ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។

អតីតឧបនាយករដ្ឋមន្ត្រី Nick Clegg ដែលទើបតែក្លាយជាប្រធានថ្មីនៃកិច្ចការសកលរបស់ Meta ត្រូវបានគេរាយការណ៍ថា បានទទួលព័ត៌មានរសើបនេះ។

បើយោងតាមកាសែតបានរាយការណ៍កាលពីថ្ងៃសៅរ៍ ការស្វែងរកនឹងគ្របដណ្តប់ទូទាំងរតនាគារ ការិយាល័យបរទេស និងនាយកដ្ឋានឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា។

ការស៊ើបអង្កេតនេះត្រូវបានចាប់ផ្តើមកាលពីសប្តាហ៍មុនបន្ទាប់ពីអត្ថបទរបស់ Financial Times ស្តីពីច្បាប់ស្តីពីសុវត្ថិភាពតាមអ៊ីនធឺណិតនាពេលខាងមុខរបស់រដ្ឋាភិបាលដែលមានគោលបំណងគ្រប់គ្រងទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រភព៖ អ៊ូ ផាន់ណារឹទ្ធ | RT