អ្នកមានមិនខ្លាចហត់! ជំនួញណែនដៃ ថមមី នៅឆ្លៀតបើកហាងលក់ម្ហូបជាង៣០០មុខនៅកំពង់សោម

  • 2022-02-22 07:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្វាមីភរិយាក្នុងរង្វង់សិល្បៈ ថមមី និងតារាចម្រៀង សួស វីហ្សា ធ្វើឱ្យមហាជនលាន់មាត់ ស្ញើចសរសើរចំពោះការខិតខំប្រឹងរកស៊ីមានជំនួនណែនដៃ បន្ថែមពីលើភាពមានបានពីការងារសិល្បៈ។

ជោគជ័យក្នុងជីវិតសិល្បមិនគ្រប់គ្រាន់ ថមមី និងភរិយា បន្តពួតដៃគ្នាប្រឹងរកជំនួនធំៗកាន់ក្នុង ដៃជាមួយម្ចាស់អាជីវកម្មខ្នាតធំក្នុងស្រុក។ បើទោះជារវល់សឹងដកខ្លួនមិនរួចពីជំនួនផ្សេងៗ ថមមី នៅតែអាចឆ្លៀតពេលបន្ថែមរបរថ្មីមួយបន្ថែមទៀតនៅកំពង់សោម។

គណនីហ្វេសប៊ុកផ្លូវការរបស់ ថមមី រហ័សនាម កាប៉ាកឡាក បានឱ្យដឹងថាក្រៅពីការងារសិល្បៈ និងជំនួនជាច្រើន បច្ចុប្បន្នលោកកំពុងរៀបចំកន្លែងបើកលក់ម្ហូបមួយកន្លែងទៀត ត្រៀមបើក ឡក់ផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះនៅលើទឹកដីកំពង់សោម។ តាមការបញ្ជាក់របស់ ថមមី បញ្ជាក់យ៉ាងច្បាស់ថាហាងលក់ម្ហូបថ្មីនេះ មានលក់មុខម្ហូបរហូតដល់ទៅជាង៣០០មុខឯណោះ ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម